យល់ដឹង៖ ជាទូទៅ មនុស្សរស់លើផែនដីនេះមានអត្តចរិត និងបុគ្គលិកលក្ខណៈខុសៗគ្នា ដោយខ្លះទោះមានលក្ខណៈសម្បត្តិស្អាតសង្ហាមែន តែបែរជាដាក់ខ្លួន និងគិតថាខ្លួនឯងមិនស្អាតទេ មិនល្អជាងអ្នកដទៃទេ ប៉ុន្តែបុគ្គលមួយចំនួនទៀតតែងគិតថា ពួកគេមានសម្រស់ស្រស់ស្អាតឬសង្ហាជាងអ្នកផ្សេង ល្អជាងអ្នកផ្សេង មានឋានៈខ្ពង់ខ្ពស់ជាងអ្នកដទៃ ហើយគិតថាពួកគេគួរតែទទួលបានសិទ្ធិពិសេសនានាព្រោះពួកគេអស្ចារ្យជាងអ្នកដទៃ។

យ៉ាងណាមិញ បើសិនជាបុគ្គលម្នាក់តែងគិតតែខ្លួនឯងល្អអស្ចារ្យលើសអ្នកដទៃ ហើយចង់បានពាក្យកោតសរសើរហួសហេតុ ចង់តាំងខ្លួនថាពួកគេសំខាន់ជាងអ្នកដទៃជាដើម គឺវាអាចជារោគសញ្ញានៃជំងឺផ្លូវចិត្តមួយហៅថា Narcissistic personality disorder (NPD) ។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពតំណាង

មនុស្សដែលកើតជំងឺផ្លូវចិត្តបែប Narcissistic personality disorder តែងតែចង់បានចំណាប់អារម្មណ៍ពីមនុស្សជុំវិញខ្លួនជានិច្ច ឬអាចនិយាយបានថា រស់ខ្វះចំណាប់អារម្មណ៍មិនបាន មិនថាធ្វើអី ទៅណា គឺពួកគេតែងតែចង់លេចធ្លោ តែងតែចង់ឲ្យអ្នកផ្សេងមើលមកថាខ្លួនឯងអស្ចារ្យខ្លាំងណាស់។ មនុស្សដែលមានជំងឺនេះ មិនសូវគិតពីតម្រូវការនិងចិត្តរបស់អ្នកដទៃទេ គឺផ្ដោតតែលើខ្លួនឯងខ្លាំង ដែលធ្វើឲ្យប៉ះពាល់ដល់សម្ពន្ធភាពជាមួយមនុស្សជុំវិញខ្លួន។

រូបភាពតំណាង

ម្យ៉ាងទៀតពួកគេតែងតែមិនចង់ទទួលយកការរិះគន់ពីអ្នកដទៃសោះ មិនថាក្នុងរូបភាពបែបណាក៏ដោយ ព្រោះពួកគេតែងតែមានទំនុកចិត្តខ្ពស់ខ្លាំងជានិច្ច។ ពួកគេមិនសប្បាយចិត្តទេ នៅពេលអ្នកដទៃមិនចាប់អារម្មណ៍មកលើគេ ឬមើលរំលងគេ ឬមិនផ្ដល់សិទ្ធិពិសេសនានាទៅដល់រូបគេ។​

វិធីព្យាបាលជំងឺនេះគឺត្រូវទៅពិគ្រោះ និងជជែកជាមួយគ្រូពេទ្យជំនាញផ្នែកផ្លូវចិត្ត។​

គេរកឃើញថា ជំងឺ Narcissistic personality disorder នេះគឺភាគច្រើនកើតឡើងលើបុរស ច្រើនជាងស្ត្រី ហើយតែងចាប់ផ្ដើមនៅរយៈពេលពួកគេកំពុងឈានចូលវ័យជំទង់ឬជាយុវវ័យ ប៉ុន្តែ​មិនមែ​នគ្រប់បុគ្គលដែលគិតថាខ្លួនឯងល្អ សុទ្ធតែមានជំងឺនេះទេ គឺវាអាចជាអារម្មណ៍កើងឡើងតែមួយឆាវ តែបើគេនៅតែបន្តមានអាការៈបែបនេះរហូតដល់ចាស់មានន័យថា គេមានជំងឺ​នេះហើយ។​

រូបភាពតំណាង

រោគសញ្ញានៃជំងឺ Narcissistic personality disorder រួមមាន៖

- គិតថាខ្លួនឯងសំខាន់ខ្លាំង និងចង់បានពាក្យកោតសរសើរច្រើនលើសលប់

- មានអារម្មណ៍ថាពួកគេត្រូវទទួលបានសិទ្ធិពិសេសនានា

- រំពឹងទុកថាអ្នកដទៃចាត់ទុកពួកគេជាមនុស្សអស្ចារ្យទោះបីមិនបានសម្រេចសមិទ្ធផលអ្វីក៏ដោយ

- ពេលសម្រេចសមិទ្ធផលអ្វីមួយ ពួកគេតែងគិតថាវាជារឿងធំដុំណាស់និងអស្ចារ្យណាស់

- តែងស្រមើស្រមៃថាពួកគេមានអ្វីៗគ្រប់យ៉ាង មិនថាភាពជោគជ័យ, អំណាច, ភាពអស្ចារ្យ, សម្រស់ ឬក៏ដៃគូយ៉ាងល្អឥតខ្ចោះ

- គិតថាពួកគេល្អលើសអ្នកដទៃ ហើយតែងតែប្រាស្រ័យទាក់ទងឬនិយាយរកតែអ្នកដែលពួកគេគិតថាពិសេសខ្លាំង

- បើមនុស្សម្នាក់នោះមិនសំខាន់ចំពោះគេទេ គេតែងតែរិះគន់និងមើលងាយជានិច្ច

- គិតថាគ្រប់គ្នាសុទ្ធតែច្រណែនខ្លួន

- វាយឫកខ្លាំង និងតែងតែអួតពីនេះពីនោះ

- ទាមទារចង់បានតែអ្វីល្អៗខ្លាំង

- ដើរខ្សែលើអ្នកដទៃ ឲ្យតែបានអ្វីដែលខ្លួនត្រូវការ៕  

រូបភាពតំណាង

ប្រភព៖: mayoclinic

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]