យល់ដឹង៖ មនុស្សម្នាក់ៗកើតមកដោយមានសមត្ថភាព អត្តចរិត និងទេពកោសល្យខុសៗគ្នា។ ខ្លះក៏ពូកែរឿងរៀនសូត្រ ខ្លះពូកែខាងរកស៊ី ខ្លះមានខួរក្បាលឆ្លាតគិតបានលឿនបានរវៀស ខ្លះទៀតមិនសូវជាពូកែគិត។
ប្រាកដណាស់ថា យើងទាំងអស់គ្នាសុទ្ធតែប្រាថ្នាចង់ឲ្យខ្លួនឯងក្លាយជាមនុស្សឆ្លាត ដែលចេះគិតគូវែងឆ្ងាយ និងចេះវិភាគទៅលើរឿងផ្សេងៗដែលកើតឡើងនៅជុំវិញខ្លួន។ ភាពឆ្លាតអាចឆ្លងតាមហ្ស៊ែនពីឪពុកម្ដាយផង កត្តាចំណីអាហារផង និងការហ្វឹកហាត់ពង្រឹងដោយខ្លួនឯងផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខាងក្រោមនេះគឺជាគន្លឹះសំខាន់ៗខ្លះសម្រាប់អនុវត្តដើម្បីបង្កើតជាទម្លាប់ បើសិនជាអ្នកចង់ក្លាយជាមនុស្សឆ្លាត៖
១. ឆ្ងល់ ចង់ដឹងចង់ឮ ស្ទើរគ្រប់រឿង
មនុស្សខ្លះកើតមកពូកែឆ្ងល់ស្ទើរគ្រប់រឿង ឯខ្លះទៀតគឺអត់ទេ។ ការរៀនសូត្ររបស់អ្នកមិនត្រូវបញ្ចប់ ត្រឹមការសិក្សានៅសាលារៀន, មហាវិទ្យាល័យ ឬសាកលវិទ្យាល័យទេ គឺត្រូវរៀនសូត្រអស់មួយជីវិត ព្រោះពិភពលោកជុំវិញខ្លួនយើងមានការប្រែប្រួលជានិច្ច។ នៅពេលដែលអ្នកចេះឆ្ងល់ច្រើន អ្នកប្រាកដជាព្យាយាមដោះស្រាយ គិតគូ វិភាគ វែកញែកដើម្បីស្វែងរកចម្លើយ ដែលធ្វើឲ្យអ្នកយល់ដឹងកាន់តែច្រើន។ ពេលអ្នកយល់ដឹងលើរឿងនេះ អ្នកក៏អាចធ្វើការវិភាគដោយខ្លួនឯងលើរឿងខ្លះថែមទៀតផង។
២. ត្រូវចេះធ្វើអ្វីថ្មីៗ
ការរស់នៅលើមជ្ឈដ្ឋាននៃភាពស៊ាំដដែលៗ មិនធ្វើឲ្យបង្កើនចំណេះដឹងរបស់អ្នកទេ ព្រោះអ្នកចួបនឹងសំណួរដដែលៗ ចម្លើយដដែលៗ ដូច្នេះអ្នកត្រូវចាប់យកជំនាញឬរៀនសូត្រអ្វីថ្មីៗជានិច្ច ដើម្បីធ្វើឲ្យការគិតរបស់អ្នកកាន់តែទូលំទូលាយ។
៣. នាំខ្លួនឯងទៅកាន់ពិភពថ្មីមួយទៀត
ដើម្បីអាចពង្រីកវិសាលភាពចំណេះដឹងរបស់អ្នក គឺអ្នកត្រូវរៀនសូត្រពីវប្បធម៌ប្រទេសផ្សេងៗ រៀនភាសាផ្សេងៗ ឬរបៀបធ្វើការផ្សេងៗ ក៏ដូចជាអានសៀវភៅដែលអ្នកមិនធ្លាប់ចាប់អារម្មណ៍ ដែលវិធីនេះជួយឲ្យអ្នកវិភាគនិងយល់ដឹងកាន់តែច្បាស់លើរឿងជាច្រើន។
៤. សាកល្បងចែករំលែកចំណេះដឹងរបស់អ្នកទៅកាន់អ្នកដទៃ
នៅពេលដែលអ្នកបានរៀនសូត្រ យល់ដឹងពីរឿងអស់ទាំងនោះហើយ អ្នកត្រូវព្យាយាមចែករំលែកវាទៅកាន់មនុស្សជុំវិញខ្លួន ដែលការធ្វើបែបនេះ ធ្វើឲ្យអ្នកចេះគិត ចេះវែកញែក និងសិក្សាពីវាកាន់តែស៊ីជម្រៅ ។ អ្នកក៏ចាប់ផ្ដើមចេះរៀបរៀងចំណេះដឹងរបស់អ្នក ដើម្បីបង្ការកុំឲ្យចំណេះដឹងដែលអ្នកចែករំលែកទៅអ្នកដទៃនោះមានភាពឆ្គាំឆ្គង។
៥. ត្រូវរៀនសូត្រពេញមួយជីវិត
ការរៀនសូត្រ មិនថាតាមរយៈគ្រូ មនុស្សជុំវិញខ្លួន ឬខ្លួនឯងនោះទេ គឺសុទ្ធតែផ្ដល់ចំណេះដឹងដល់អ្នក។ ប៉ុន្តែចំណុចនេះ ការសិក្សារៀនសូត្រដោយខ្លួនឯងដូចជាកត្តាបំនិនជីវិត ចាត់ទុកជាការរៀនសូត្រមួយដ៏យូរអង្វែង គឺអ្នករៀនមិនចេះចប់មិនចេះហើយ រៀនពីនេះពីនោះ គឺមិនចាំបាច់ទាល់តែរៀននៅសាលានោះឡើយ។
៦. ធ្វើតេស្តដោយឆ្លើយសំណួរ
សាកល្បងសរសេរសំណួរអ្វីក៏បានដែលអ្នកចង់ដឹងចំនួន៥០សំណួរ មិនថាសំណួរសើៗ ដូចជា តើធ្វើម្ដេចទើបក្លាយជាអ្នកមាន? ឬ សំណួរពិបាកៗដូចជា តើចក្រវាឡមានដែនកំណត់ត្រឹមណា? ត្រូវព្យាយាមរកចម្លើយនៃសំណួរនីមួយៗ ហើយចម្រាញ់យកតែ១០សំណួរក្នុងនោះ ដែលជាសំណួរដែលអ្នកចង់រកចម្លើយបែបលម្អិតជាងគេបំផុត ហើយចាប់ផ្ដើមចេញទៅស្វែងរកចម្លើយនិងចំណេះដឹងទាក់ទងនឹងវា៕
ប្រភព៖: newtraderu
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]