ស្នេហា៖ ទំនាក់ទំនងគូស្នេហ៍មានរយៈពេលវែង ឬខ្លី ទៅតាមស្ថានភាពជាក់ស្ដែង គឺអាស្រ័យទៅលើថាតើបុរសនិងស្ត្រីជាដៃគូ មានការប្ដេជ្ញាចិត្តថានឹងស្រលាញ់គ្នាដល់កម្រិតណា ដល់ពេលណា?
ស្នេហាខ្លះក៏គង់វង្សយូរអង្វែង ខ្លះទៀតក៏បែកបាក់គ្នាទាំងដែលទើបតែចាប់ផ្ដើម ប៉ុន្តែមិនប្រាកដថារាល់ទំនាក់ទំនងទាំងនោះសុទ្ធសឹងតែជាស្នេហាពិតប្រាកដនោះទេ។ បុរសនារីខ្លះអាចនឹងចង់ទាក់ទងដៃគូបែបលេងសើចប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខាងក្រោមនេះ វាវិធីសាស្ត្រទាំង៨ចំណុចធំៗ ដែលបង្ហាញថាបុគ្គលម្នាក់នោះ គ្រាន់តែទាក់ទងយើងបែបលេងសើច៖
១. ប្រាប់អ្នកតាមត្រង់ថាមិនទាន់គិតអ្វីទេនាពេលនេះ
បើសិនជាបុរសឬនារីម្នាក់មិនចង់ទាក់ទងដៃគូរបស់គេ ជាលក្ខណៈប្រាកដប្រជាទេ គេមុខជានិយាយបង្ហើរប្រាប់អ្នកថា "គេមិនទាន់ចង់មានចំណងជាមួយអ្នកទេ" ឬក៏ "គេមិនទាន់ចង់គិតអ្វីនាពេលនេះទេ"។ អ្នកខ្លះក៏និយាយប្រាប់អ្នកត្រង់ៗថា គេមិនបានយកអ្នកបែបប្រាកដប្រជាទេ ដូច្នេះអ្នកត្រូវតែជឿលើសម្ដីគេ ហើយកាត់ចិត្តចាកចេញពីគេ បើសិនអ្នកត្រូវការដៃគូជីវិត។
២. គេមិនដែលចាត់ទុកអ្នកជាមនុស្សសំខាន់
មនុស្សស្រលាញ់គ្នា តែងចាត់ទុកគ្នាជាទី១ជានិច្ចក្នុងចិត្តរបស់គេ មិនថាធ្វើអី ឬទៅណា គេតែងតែគិតដល់អ្នកមុនគេ។ បើអ្នកចង់ទៅណា គេមុខជារំលែកពេលវេលារបស់ពួកគេដើម្បីជូនអ្នកទៅទោះបីរវល់ខ្លាំងក៏ដោយ នោះក៏ព្រោះតែគេចាត់ទុកថាអ្នកជាមនុស្សសំខាន់ មុនអ្វីៗគ្រប់យ៉ាង។
បើសិនគេមករកអ្នកតែពេលដែលគេទំនេរ នោះវាច្បាស់ហើយថា គេគ្រាន់តែយកអ្នកបែបលេងសើច។

៣. គេមិនដែលណែនាំអ្នកឲ្យគ្រួសារ ឬមិត្តភក្តិបានស្គាល់ទេ
បើសិនជាគេមិនបានណែនាំអ្នកឲ្យ ក្រុមគ្រួសារ និង មិត្តភក្តិដោយសារតែគ្រួសារ ឬ មិត្តភក្តិរបស់គេនៅឆ្ងាយពីគេ នោះគឺជារឿងមួយអាចទទួលយកបាន ប៉ុន្តែ ក្នុងករណីដែលគេព្យាយាមគេចមិននាំអ្នកឲ្យទៅស្គាល់គ្រួសារ ឬ មិត្តភក្តិ ជារឿយៗ ឬយកលេសនេះនោះ នៅពេលអ្នកព្យាយាមចង់ស្គាល់ក្រុមគ្រួសារ ឬ មិត្តភក្តិ គឺមានន័យថាគេមិនបានរាប់អ្នកបញ្ចូលក្នុងគម្រោងអនាគតរបស់គេទេ។
៤. គេបដិសេធមិននិយាយពីអនាគតជាមួយអ្នក
កាលណាដែលគេចង់ទាក់ទងអ្នកបែបប្រាកដប្រជា គេមុខជាបង្ហើបដល់រឿងរៀបការ ឬរៀបគម្រោងជីវិតជាមួយអ្នក ឬនិយាយដល់ការចង់រស់នៅជាមួយអ្នកជាដើម ប៉ុន្តែបើគេមិនដែលនិយាយដល់រឿងនោះទេ មានន័យថាគេមិនបានគិតចង់រៀបការជាមួយអ្នកទេ។

៥. កាយនៅជាមួយអ្នក តែចិត្តហោះហើរទៅឆ្ងាយ
ចំណុចត្រង់នេះគឺមានន័យថា រាល់ពេលដែលអ្នកនៅក្បែរគេម្ដងៗ គេមើលទៅដូចជាមានពិភពផ្ទាល់ខ្លួន មិនសូវជជែកលេងជាមួយអ្នក និងឆាប់រវើរវាយគិតដល់រឿងផ្សេងទៀត។
៦. គេមិនចង់ចួបគ្រួសារ និង មិត្តភក្ដិរបស់អ្នកទេ
នៅពេលអ្នកចង់ណែនាំគេឲ្យបានស្គាល់ ញាតិមិត្តរបស់អ្នក គេតែងតែប្ដូរប្រធានបទ ឬព្យាយាមពន្យាពេល និងយកលេសមិនឈប់ឈរ។

៧. គេមិនសូវជាតបសារ និងលើកទូរស័ព្ទរបស់អ្នក
នៅពេលយើងស្រលាញ់នរណាម្នាក់បែបប្រាកដប្រជា គឺយើងព្យាយាមបញ្ចៀសមិនឲ្យភាពរកាំរកូសកើតឡើង និងតែងតែយកចិត្តទុកដាក់មកលើរូបគេ។ ពេលខ្លះគេអាចតបសារឬលើកទូរស័ព្ទ របស់អ្នកយឺតយ៉ាវ ក៏ដោយសារគេរវល់ ប៉ុន្តែបើសិនគេតាំងពីទាក់ទងគ្នាមក គេមិនដែលមានពេលតបសារឬលើកទូរស័ព្ទរបស់អ្នក គឺគេទុករឿងផ្សេងសំខាន់ជាងអ្នកហើយ។
៨. គេមិនធ្លាប់មានប្រវត្តិទាក់ទងបែបប្រាកដប្រជាជាមួយអតីតដៃគូ
ធ្លាប់សួរទេថាគេធ្លាប់ទាក់ទងនរណាម្នាក់ដោយគិតលើរឿងរៀបការដែរទេ? បើសិនជាគេប្រាប់អ្នកថា គេមិនដែលទាក់ទងអ្នកណាម្នាក់យូរអង្វែង និងមិនធ្លាប់គិតដល់ការរៀបការទេ គឺវាមានភាគរយខ្ពស់ដែលគេមិនចង់មានចំណងជាមួយអ្នក៕

ប្រភព៖: insider
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]