ភ្នំពេញ៖ ព្រីនស៍ ប៊្រូវីង ដែលជាក្រុមហ៊ុនផលិតស្រាបៀរដ៏ល្បីនៅរាជធានីភ្នំពេញ បានប្រារព្ធពិធីបើកដំណើរការឡើងវិញនូវស្កាយបាររបស់ខ្លួន រួមជាមួយនឹងការដាក់ចេញនូវបស្រាបៀរបិតប្រភេទថ្មីគឺ Coco Nager ក្នុងកម្មវិធី​ «Coconager Craze»។ មុខមាត់ថ្មី និងសេវាកម្មដែលស្កាយបារបានពង្រីកបន្ថែម បានទទួលការកោតសរសើរយ៉ាងខ្លាំងពីសំណាក់ភ្ញៀវដែលបានចូលរួមនាពេលរសៀលរបស់ Coconager Craze។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្ថិត​នៅ​ជាប់​សួន​វត្តបទុម ស្កាយបារ ព្រីនស៍ ប៊្រូវីង បានបញ្ចេញ​នូវ​ភាព​ឡូយឆាយរបស់ខ្លួន និងបាន​​ក្លាយ​ជា​កន្លែង​សម្រាក​លំហែកាយ​ដ៏​ល្អ​បំផុត ក្រោយពីការធ្វើសកម្មភាពប្រចាំថ្ងៃរបស់យើង។ ស្កាយបារ ដែលត្រូវបានកែលម្អឡើងវិញមានដំបូលដែលអាចដកបាន ឆាកតន្ត្រីបន្តផ្ទាល់ និងពន្លឺឡាស៊ែរដ៏ទាក់ទាញ សម្រាប់វគ្គចម្រៀងខារ៉ាអូខេនាពេលល្ងាច។

រូបភាព

តារានៃកម្មវិធីរសៀលនេះគឺ «Coco Nager» ជាលទ្ធផលនៃការលាយបញ្ចូលគ្នារវាងប្រពៃណី និងភាពច្នៃប្រឌិត​ ដែលមានកម្រិតភាពល្វីងសូន្យ​ភាគរយ បរិមាណអាល់កុល ៤៥​ ភាគរយ និងក្លិនក្រអូបពិសេសនៃប្រភេទដូងថៃ។ ពពុះរបស់ Coco Nager បញ្ចេញក្លិនក្រអូបសោយនៃផ្លែចេកទុំ និងផ្កាក្លាំពូ។ ហើយស្រាបៀរបិតមួយនេះ ក៏បានឈ្នះពានរង្វាន់មាសរបស់ CCBA Group Classic Group ផងដែរ ។

រូបភាព

កិច្ចសម្ពោធបើកដំណើរការឡើងវិញនេះ បានចាប់ផ្តើមជាមួយនឹងពិធីកាត់ខ្សែបូស្វាគមន៍យ៉ាងកក់ក្តៅ ដែលជាការបើកសម្ពោធ ផ្លូវការរបស់ស្កាយបារ។ ខណៈពេលដែលព្រះអាទិត្យរៀបអស្តង្គត បរិយាកាសកាន់តែស្រស់ស្រាយ ជាមួយនឹងការសម្តែងផ្ទាល់របស់ក្រុមតន្រ្តី Star Fam និងក្រុម PPV និងការពិសាអាហារប៊ូហ្វេបែបខ្មែរ និងបស្ចិមប្រទេស ភ្លក់ជាមួយនឹងរសជាតិថ្មីនៃស្រាបៀរបិត Coco Nager របស់ព្រីនស៍ ប៊្រូវីង។

រូបភាព

ព្រីនស៍​ ប៊្រូវីង មានជម្រើសស្រាបៀរបិតជាច្រើនដែលបានដាក់បង្ហាញដូចជា ស្រាបៀរស្រូវសាលីអាល្លឺម៉ង់ ស្រាបៀរស្រូវសាលីបែលហ្ស៊ិក Pearson Barley, IPA,​​ Double IPA និង Four Berry Goose។ តំណក់នីមួយៗបង្ហាញពីការប្តេជ្ញា លាយឡំជាមួយនឹងសិល្បៈហត្ថកម្មនៃការផលិតឱ្យសម្រេចចេញជាលទ្ធផលគួរជាទីគាប់ចិត្ត។

រូបភាព

ក្នុងនាមជារោងចក្រស្រាបៀរដែលពេញនិយមបំផុតក្នុងទីក្រុងភ្នំពេញ ព្រីនស៍ ប៊្រូវីង នៅតែប្តេជ្ញាចិត្តក្នុងការផ្តល់នូវបទពិសោធន៍ថ្មី និងពិសេសជានិច្ចកាល។ កន្លែងអង្គុយដែលត្រូវបានរចនាឡើងវិញ និងការបង្កើនចំនួនបុគ្គលិក បានគូសបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់ព្រីនស៍ ប៊្រូវីង ក្នុងការបង្កើននូវសេវាកម្មដ៏ល្អមួយសម្រាប់អតិថិជនរបស់ខ្លួន។ មិន​ថា​ជា​ការ​ទទួល​ទាន​អាហារ​ក្នុង​ផ្ទះ ការ​ចែក​ចាយ​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក ឬ​សេវាកម្មរៀបចំអាហារ​សម្រាប់កម្មវិធី ព្រីនស៍ ប្រ៊ូវីង អាចផ្គត់ផ្គង់បានគ្រប់សេវាកម្មទាំងអស់។

រូបភាព

ព្រីនស៍ ប៊្រូវីង បើកដំណើរនៅម៉ោង ៨ ព្រឹក ដោយបម្រើនូវសេវាកម្មអាហារពេលព្រឹក និងអាហារថ្ងៃត្រង់ដល់អ្នកដែលចូលចិត្តផ្សងព្រេងភ្លក់​មុខម្ហូបថ្មីៗ។ អតិថិជនក៏អាចរីករាយជាមួយនឹងម៉ាស៊ីនបោះពុម្ពរូបភាពលើកាហ្វេដែលមានលក្ខណៈទាក់ទាញបែបសិល្បៈ​ដល់ការញ៉ាំពេលព្រឹករបស់ពួកគេផងដែរ។ ទទួលបានបទពិសោធន៍ថ្មីពី Coconager Craze និងរីករាយក្នុងដំណើរនៃការផលិតស្រាបៀរដែលមិនអាចបំភ្លេចបាននៅព្រីនស៍ ប៊្រូវីង ដែលជាកន្លែងប្រមូលផ្តុំដោយប្រពៃណី និងភាពច្នៃប្រឌិត។

រូបភាព

សម្រាប់ព័ត៌មានបន្ថែមអំពី ព្រីនស៍ ប៊្រូវីង និងការផ្តល់ជូននូវសេវាកម្មផ្សេងៗទៀត សូមចូលទៅកាន់តំណភ្ជាប់ហ្វេសបុកនៅ https://www.facebook.com/princebrewingkh​។

វីដេអូ

អំពី ព្រីនស៍ ប៊្រូវីង៖

ព្រីនស៍ ប្រ៊ូវីង ជារោងចក្រផលិតស្រាបៀរលំដាប់ថ្នាក់ស្តង់ដា ដែលមានទីតាំងនៅកណ្តាលទីក្រុងភ្នំពេញ តាមបណ្តោយសួនច្បារវត្តបទុម។ ត្រូវបានគេស្គាល់ថាអំពីស្រាបៀរបិតថ្មីៗ និងមានមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់ដែលបង្ហាញពីសិល្បៈនៃការលាយបញ្ចូលគ្នារវាងរសជាតិបែបលោកខាងលិច និងអាហារបែបអាស៊ី ព្រីនស៍ ប៊្រូវីង គឺជាកន្លែងដ៏សមស្របសម្រាប់អ្នកចូលចិត្តភ្លក់ស្រាបៀរបិត និងអ្នកចូលចិត្តអាហារដូចគ្នា។ ស្កាយបារដែលទើបរចនាថ្មីផ្តល់នូវបរិយាកាសទាក់ទាញ បំពេញបន្ថែមដោយសម្លេងតន្ត្រីបន្តផ្ទាល់ និងចម្រៀងយ៉ាងពិរោះរណ្តំ។ ជាមួយនឹងការផ្តល់ជូនសេវាកម្មបន្ថែម និងការយកចិត្តទុកដាក់ចំពោះបទពិសោធន៍ពិសេសរបស់អតិថិជន ព្រីនស៍ ប៊្រូវីង គឺជាគោលដៅដែលអ្នកមិនមើលគួររំលង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]