ហុងកុង៖ ជឿជាក់ថា ប្រិយមិត្តច្បាស់ជាបានស្គាល់ តារាសម្តែងជើងចាស់ លោក Chow Yun Fat ដែលបានបង្ហាញខ្លួនក្នុងខ្សែភាពយន្តហុងកុងល្បីៗ ក៏ដូចជាទទួលបានការគាំទ្រពីទស្សនិកជនជាច្រើន ទាំងក្នុងស្រុក និងក្រៅស្រុក ទៀតផង។

ដោយឡែក កាលពីថ្ងៃទី ២៨ ខែកក្កដាកន្លងទៅនេះ តារាសម្តែងជើងចាស់រូបនេះ បានចូលរួមសន្និសីទសាកលវិទ្យាល័យហុងកុង និងបាននិយាយអំពីខ្សែភាពយន្តរបស់ខ្លួន​ ព្រមទាំងបានចែករំលែកបទពិសោធន៍ជីវិត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែនៅក្នុងនោះដែរ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ តារាសម្ដែងជើងចាស់រូបនេះ ស្រាប់តែបានលើកឡើងពីរឿងនឹកស្មានមិនដល់មួយ ដែលកាលពីថ្មីៗ​នេះ​ រូបលោកបាន​ជួប​ឧបទ្ទវហេតុ​ ពេល​កំពុង​រត់​បណ្តាល​ឱ្យ​ដួល។

លើសពីនេះ ការជួប​ឧបទ្ទវហេតុ​មួយនេះ ក៏បានបណ្តាលឲ្យបា.ក់ឆ្អឹ.ងជំនីរទី៤ ផ្នែកខាងឆ្វេងនៃរាងកាយ ខណៈដែលពេលនេះ មិនថាការសើច ការក្អក ឬសូម្បីតែដកដង្ហើម ក៏រូបលោកមានអារម្មណ៍ថា ឈឺចាប់ខ្លាំងដែរ។ មិនត្រឹមតែប៉ុណ្ណោះ លោក Chow Yun Fat ក៏បានលើកឡើងទៀតថា គ្រូពេទ្យបានសុំឱ្យលោក ឈប់រត់រយៈពេលពីរខែ ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Chow Yun Fat
Chow Yun Fat
Chow Yun Fat
Chow Yun Fat
Chow Yun Fat
Chow Yun Fat

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]