កម្សាន្ត៖ ជាធម្មតា មង្គលការ កើតចេញពី មនុស្ស២នាក់ដែរស្រឡាញ់គ្នាទៅវិញទៅមក ហើយសម្រេចចិត្តថា រួមរស់នៅជាមួយគ្នាអស់មួយជីវិត។ ដោយឡែក ក៏មានករណីដ៏កម្រ ដែលមនុស្សរៀបការជាមួយតុក្កតា ជាមួយសត្វ ឬវត្ថុផ្សេងៗ ដែលធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល។
ថ្មីៗនេះ មានរឿងដ៏ប្លែកមួយបានកើតឡើង ពាក់ព័ន្ធនឹង បុរសម្នាក់ សម្រេចចិត្តរៀបការជាមួយនឹងសត្វក្រពើ ចិញ្ចឹមរបស់ខ្លួន។ បើក្រឡេកទៅមើលពិធីមង្គលការនេះវិញ គឺគេប្រារព្ធឡើងតាមធម្មតាដូចជាគូសេ្នហ៍មនុស្សនឹងមនុស្សដែរ ដែលខាងកូនក្រមុំពាក់រ៉ូប មានស្បៃលើក្បាល និងមានភ្ញៀវកិត្តិយសចូលរួមយ៉ាងអន្ធឹកអន្ទម។
តាមប្រភពបានឲ្យដឹងថា បុរសជនជាតិ Mexico រូបនេះ មានទំនាក់ទំនងស្នេហាជាមួយសត្វក្រពើមួយក្បាលនេះ អស់រយៈពេល៧ឆ្នាំទៅហើយ។ តួរយ៉ាង គេនៅតែមិនយល់ថា បុរសនេះមានស្នេហាជាមួយសត្វបានយ៉ាងម៉េចដល់ទៅ៧ឆ្នាំបែបនេះ ទោះបីយ៉ាងណាក៏សូមចូលរួមរីករាយផង សង្ឃឹមថា លោកនឹងរស់នៅមានសុភមង្គល៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]