កម្សាន្ត៖​ កាលពីថ្មីៗនេះ បណ្ដាញព័ត៌មានពីបរទេសបានឲ្យដឹងថា មានបុរសឥណ្ឌាម្នាក់ ជាអ្នកសុំទានដែលមានទ្រព្យច្រើនជាងគេក្នុងពិភពលោក។ នៅក្នុងនោះ អ្នកសុំទានម្នាក់ឈ្មោះថា Bharat Jain ដែលមានទីលំនៅនៅ Mumbai នៃប្រទេសឥណ្ឌា បានរកចំណូលពីការសុំទានមួយខែបានជិត ៨០០រយដុល្លារ។

រូបតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើមកមើលពីចំណូលប្រចាំថ្ងៃវិញ បុរសរូបនេះ អាចរកបានចន្លោះពី២០ដុល្លារ ទៅ៣០ដុល្លារ ដែលធ្វើឲ្យលោកអាចទិញផ្ទះតម្លៃ១៤ម៉ឺនដុល្លារ និងមានទ្រព្យសម្បត្តិសរុប១លានដុល្លារ។ រីឯមូលហេតុដែលបណ្ដាលឲ្យ ​Bharat ប្រកបរបរមួយនេះ ក៏ព្រោះតែកាលពីក្មេងលោកមិនបានសិក្សារនោះទេ លោកគ្មានសមត្ថភាពធ្វើការបានដូចមនុស្សទូទៅ។

រូបតំណាង

ដូចនេះ ទើប Bharat ចេញសុំទានជារៀងរាល់ថ្ងៃ ដែលមួយថ្ងៃលោកចំណាយពេល ១០ទៅ ១២ម៉ោង តាមបណ្ដោយផ្លូវ។ ដោយឡែក ប្រទេសឥណ្ឌាគឺប្រទេសដែលជាប់ចំណាត់ថ្នាក់លេខរៀងទី៦៤ ដែលមានប្រជាជនរស់នៅមានជីវភាពក្រជាងគេ៕

ប្រភព៖ The Philippine Star

រូបតំណាង
Bharat Jain

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]