កម្សាន្ត៖ ថ្មីៗនេះ បុរសម្នាក់ ជនជាតិជប៉ុន បានធ្វើឲ្យពិភពភ្ញាក់ផ្អើលជាមួយនឹងចរិតដ៏ចម្លែករបស់លោក ដែលខ្លួនបានចំណាយលុយសរុប ១ម៉ឺន៤ពាន់ដុល្លារ ដើម្បីធ្វើជាសត្វឆ្កែ។ តាមប្រភពមួយបានឲ្យដឹងថា បុរសម្នាក់ដែលមានគណនី Twitter ឈ្មោះ Toco បានចំណាយលុយឲ្យគេបង្កើតជាស្រោមដូចជាឆ្កែមានជីវិត ដើម្បីពាក់ធ្វើជាឆ្កែ។
គួរបញ្ជាក់ផងដែរថា មិនមែនទើបតែថ្មីៗទេ ដែល Toco បានពាក់ស្រោមហើយធ្វើអត្តចរិតធ្វើជាសត្វឆ្កែបែបនេះ លោកបានចំណាយពេលជាង១ឆ្នាំរស់នៅក្នុងស្រោមនេះហើយ។ ប៉ុន្ដែនេះជាលើកដំបូង ដែលលោកមានភាពក្លាហាន ចេញដើរនៅខាងក្រៅបែបនេះ ទំនាក់ទំនងជាមួយមនុស្សខាងក្រៅ ប្រៀបដូចជាឆ្កែពេលជួបមនុស្សអញ្ចឹងដែរ។
មិនតែប៉ុណ្ណោះ បើយើងក្រឡេកទៅមើលរូបភាពវិញ ស្ទើតែគិតថាវាជាសុនកពិតៗ ប៉ុន្ដែវាជាស្រោមដែលមានមនុស្សនៅពីក្នុង ដោយបុរសដែលមានចំណូលចិត្តចម្លែកនេះ មិនដែលបង្ហាញមុខជាមនុស្សពិតរបស់លោក ទៅកាន់សាធារណជនបានឃើញនោះទេ៕
ប្រភព៖ South China Morning Post
ដើម្បីកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]