មណ្ឌលគិរី៖ កាលពីថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០២៣ ម្សិលមិញនេះ រដ្ឋបាលខេត្តមណ្ឌលគិរី បានធ្វើការគោរពជូនដំណឹងដល់សាធារណៈជន និងភ្ញៀវទេសចរដែលមានបំណងទៅលេងខេត្តនេះ ស្ដីពីការផ្អាកចរាចរបណ្ដោះអាសន្ននូវកំណាត់ផ្លូវត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ ៩១ ដល់គីឡូម៉ែត្រលេខ ៩៩ តាមបណ្ដោយផ្លូវជាតិលេខ ៧១ ពីចំណុចស្រុកអូររាំង ទៅស្រុកកែវសីមា (ចំណុចអូរងើយ)។
ដោយក្នុងនោះ មូលហេតុ គឺដោយសារនៅ ចំណុចអូរងើយ ភូមិអណ្ដូងក្រឡឹង សង្កាត់សែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរីនេះ ផ្លូវវាបានបាក់ស្រុតចុះខូចខាតស្ទើរតែទាំងស្រុង ប្រវែងបណ្ដោយប្រមាណជាជាង ១០ម៉ែត្រ ដូច្នេះសូមពុកម៉ែបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ធ្វើដំណើរតាម រថយន្ត សូមផ្អាកការធ្វើដំណើរជាបណ្ដោះអាសន្ន ឬអាចរកផ្លូវវាងថ្មីពីនេះ ចៀសវាងគ្រោះថ្នាក់ណាមួយជាយថាហេតុ៕
ប្រភព៖ តូង លេន
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]