ភ្នំពេញ៖ ថ្មីៗនេះ លោកជំទាវ ទ្រី ដាណា ដែលមហាជនភាគច្រើនស្គាល់តាមរយៈបណ្ដាញសង្គមក្នុងការលក់ផលិតផល និងការចុះជួយការងារសប្បុរសផ្សេងៗ បានធ្វើដំណើរទៅលេងនៅឯខេត្តព្រះសីហនុយ៉ាងរីករាយ ដោយធ្វើដំណើរតាមផ្លូវល្បឿនលឿន និងបានឈប់ថតរូបមួយចំនួនរួចបង្ហោះទៅលើគណនីហ្វេសប៊ុកផេកផ្ទាល់ខ្លួន។

ទ្រី ដាណា
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ រូបជាច្រើនទាំងនោះ ត្រូវបានអ្នកគាំទ្រខ្លះក៏ចូលមកសរសើរពីសម្រស់របស់លោកជំទាវរូបនេះជាហូរហែ។ ហើយក្នុងការបង្ហោះរូបនោះ ក៏មានមតិរិះគន់ជាច្រើនដូចគ្នា បានចូលមកប្រតិកម្ម។

ដោយក្នុងនោះ អ្នកលេងបណ្ដាញសង្គម បានបង្ហាញការមិនពេញចិត្តត្រង់ថា ទ្រី ដាណា បានឈប់ឡានថតរូបនៅលើផ្លូវល្បឿនលឿនហាក់ដូចជាភ្លេចគិតអំពីសុវត្ថិភាព និងបំរាមដែលគេបានហាម។ ព្រោះដោយសារតែច្បាប់និងបំរាមនៅលើផ្លូវនេះ គឺគេហាមមិនឲ្យអ្នកដំណើរឈប់នោះទេ ព្រោះរថយន្តដែលបើកលើផ្លូវនេះសុទ្ធតែបើកបរក្នុងល្បឿនលឿន ដូច្នេះវាអាចងាយស្រួលក្នុងការបង្កឲ្យមានគ្រោះថ្នាក់នានា កើតឡើងដោយមិនអាចស្មានទុកមុនបាននោះឡើយ៕

ទ្រី ដាណា
ការបង្ហោះរបស់ ទ្រី ដាណា
ការរិះគន់របស់មហាជន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]