ស្នេហា៖ ចំណងស្នេហ៍ទាំងអស់នៅលើលោក មិនអាចស្ថិតស្ថេររហូតនោះទេ ខ្លះក៏អាចឈានដល់ការរៀបការជាមួយគ្នា ខ្លះក៏ឈានដល់ការបែកបាក់ចែកផ្លូវគ្នាជាដើម។​ ការបែកបាក់គ្នារវាងគូស្នេហ៍ មិនមែនដោយសារតែឈប់ស្រលាញ់គ្នាទាំងអស់នោះទេ តែកត្តាខ្លះដូចជា គ្រួសារ និងក្ដីសុបិន អាចបង្កជាឧបសគ្គដល់ទំនាក់ទំនងស្នេហា។

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកមានធ្លាប់គិតដែរទេថា ស្នេហ៍ចាស់ ឬអតីតគូស្នេហ៍របស់អ្នកអស់ចិត្តពីអ្នកមែនទែន ឬយ៉ាងណា? តើគេអាចវិលត្រឡប់មករកអ្នកវិញដែរឬទេ?​

ខាងក្រោមនេះជាចំណុចដែលបង្ហាញថា អតីតគូស្នេហ៍របស់អ្នកមិនទាន់កាត់ចិត្តពីអ្នកទេនិងចង់វិលរកអ្នកវិញ៖

១. បែកពីអ្នកភ្លាម គេឆាប់ទាក់ទងអ្នកថ្មីភ្លែត

ការទាក់ទងអ្នកថ្មីភ្លាមៗ បន្ទាប់ពីបែកបាក់អ្នក មិនមែនសុទ្ធតែបញ្ជាក់ថាគេស្រលាញ់អ្នកថ្មីទេ តែជួនកាលគេអាចរកអ្នកផ្សេងដើម្បីមកជំនួសអ្នក ឬដើម្បីចង់ឲ្យអ្នកផ្សេងជួយគេបំភ្លេចពីអ្នកដែរ។

រូបភាពតំណាង

២. សង្សារថ្មីរបស់គេមានអ្វីគ្រប់យ៉ាងផ្ទុយពីអ្នក

អ្នកជំនាញបានស្រាវជ្រាវរកឃើញថា មនុស្សម្នាក់ដែលនៅស្រលាញ់អតីតគូស្នេហ៍របស់គេ តែងព្យាយាមស្វែងរកដៃគូថ្មីដែលមានលក្ខណៈផ្ទុយពីដៃគូចាស់។ បើអ្នកជាមនុស្សមិនសូវចូលចិត្តតែងខ្លួន ស្រាប់តែអតីតគូស្នេហ៍អ្នកមានដៃគូថ្មី ដែលជាមនុស្សស្រីឡូយឆាយ និងចូលចិត្តការតែងខ្លួន វាអាចមានន័យថាគេនៅគិតដល់អ្នក។

រូបភាពតំណាង

​ ៣. គេចំណាយពេលលេងបណ្ដាញសង្គមច្រើន និងបានតាមដានបណ្ដាញសង្គមរបស់អ្នក

សុខៗបន្ទាប់ពីបែកពីអ្នក គេបែរជាចំណាយពេលលេងបណ្ដាញសង្គមច្រើនជាងមុន និងចូលចិត្តបង្ហោះអ្វីសប្បាយៗ ដូចជាការទៅជប់លៀងជាដើម ដើម្បីបង្ហាញអ្នកថាគេសប្បាយចិត្ត និងបានកាត់ចិត្តពីអ្នកហើយ ប៉ុន្តែករណីខ្លះ គេគ្រាន់តែបង្ហោះដើម្បីទាមទារការចាប់អារម្មណ៍ពីអ្នកប៉ុណ្ណោះ។​ មួយវិញទៀត បើសិនជាគេនៅតែបន្ត Like, Comment ឬ Share ការបង្ហោះនានារបស់អ្នកគឺវាកាន់តែបញ្ជាក់ច្បាស់ថាគេមិនទាន់អស់ចិត្តពីអ្នក។

​ ៤. បែកគ្នាហើយតែគេមិនប្រមូលរបស់ចាស់ៗត្រឡប់ទៅវិញ

អំឡុងពេលទាក់ទងគ្នា អ្នកទាំងពីរអាចនឹងប្រើប្រាស់របស់រួមគ្នា ឬគេអាចមានរបស់អ្វីទុកនៅជាមួយអ្នក ប៉ុន្តែបើសិនបែកគ្នាហើយ គេមិនបានមកប្រមូលរបស់របរគេទេ នោះមានន័យថាគេមិនទាន់ចង់ចប់ជាមួយអ្នកទេ។ ផ្ទុយទៅវិញ បើគេប្រមូលគ្រប់យ៉ាងដែលជារបស់គេទៅវិញនោះអាចនឹងមានន័យថាគេចង់ចប់គ្នាជាមួយអ្នកមែនទែន។​

រូបភាពតំណាង

៥. គេនៅតែជាគេ

ចំណុចត្រង់នេះចង់បញ្ជាក់ថា គេនៅតែប្រើជីវិតដូចពេលមុនៗដែលគេទាក់ទងអ្នក ហើយគេធ្លាប់ចូលចិត្តអី ចូលចិត្តទៅកន្លែងណា គឺនៅតែបែបនោះ ដែលនេះបង្ហាញថាគេនៅតែមិនទាន់អស់ចិត្តពីអ្នក។​ បើសិនជាអ្នកឃើញថាគេបានកាត់សក់ស្ទាយ៍ថ្មី រៀនភាសាថ្មីៗ ផ្លាស់ប្ដូរចំណង់ចំណូលចិត្តរបស់គេ គឺអាចមានន័យថាគេព្យាយាមផ្លាស់ប្ដូរជាមនុស្សថ្មីព្រោះនៅឈឺចិត្តនឹងអ្នក។​

៦. គេនៅផ្ញើសារ ឬ Chat មករកអ្នក

តើអ្នកនិងគេនៅផ្ញើសារ ឬ Chat ជាមួយគ្នាដូចមុនទេ? តើគេតែងតែទូរស័ព្ទមកនិយាយជាមួយអ្នកជារឿយៗដែរទេ? តើគេចង់ដឹងចង់ឮពីសកម្មភាពប្រចាំថ្ងៃរបស់អ្នកដែរទេ? បើចម្លើយគឺមែន នោះមានភាគរយខ្ពស់ដែលគេមិនទាន់កាត់ចិត្តពីអ្នកទេ។​ យ៉ាងណាមិញ បើសិនជាគេ Block អ្នកនៅគ្រប់គណនីបណ្ដាញសង្គម ឬឈប់ផ្ញើសារមកអ្នក ឬសូម្បីឈប់ទៅកម្សាន្តនៅកន្លែងដែលអ្នកធ្លាប់ទៅគឺមានន័យថាគេមិនចង់បង្កាត់ស្នេហ៍ចាស់ឡើងវិញទេ៕  

រូបភាពតំណាង

ប្រភព៖: lovelife

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]