ជប៉ុន៖ ជាការពិតណាស់ ប្រទេសជប៉ុន គឺជាប្រទេសមួយដែលមានការអភិវឌ្ឍន៍ដ៏ជឿនលឿនគ្រប់វិស័យ មិនថាតែសេដ្ឋកិច្ច ឬ វិស័យអប់រំ។ ជាពិសេស ប្រជាជនជប៉ុន ត្រូវបានពិភពលោកស្គាល់ថា ជាប្រជាជនដែលមានអត្តចរិតស្មោះត្រង់ សម្ដីល្អ និងចេះគោរពគ្នាទៅវិញទៅមក។
ជាក់ស្ដែង ថ្មីៗនេះ មានហេតុការណ៍ដែលកើតឡើងនៅប្រទេសជប៉ុន ដែលធ្វើឲ្យមហាជនទូទាំងពិភពលោក មានការសរសើរជាខ្លាំង។ យោងតាមប្រភពពីបណ្ដាញសង្គមបានចែករំលែកមកថា បុគ្គលិកជប៉ុន ដែលបម្រើការនៅព្រលានយន្តហោះ បានធ្វើការឳនសុំទោស ទៅកាន់អ្នកដំណើរទាំងអស់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំណែកឯ មូលហេតុនោះ គឺគ្រាន់តែ ដោយសារមានការពន្យាពេលជើងហោះហើរតែប៉ុណ្ណោះ ទង្វើនេះពិតជាគួរឲ្យសរសើរ និង រៀនសូត្រតាម។ នេះជាក្រមសីលធម៌ជនជាតិជប៉ុន ដែលមានភាពល្បីល្បាញថាជាប្រជាជនមានវិន័យតឹងរឹង នឹងមានក្រមសីលធម៌ខ្ពស់៕
ប្រភព៖ ផ្នត់គំនិតជោគជ័យ
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]