សម្រស់៖ ជាការពិតណាស់ មិនថាស្ថិតក្នុងស្រទាប់យុវវ័យឬជាមនុស្សពេញវ័យទេ បុគ្គលខ្លះៗតែងតែប្រាថ្នាចង់បានផ្ទៃមុខសស្អាតភ្លឺរលោង និងមានសុខភាពល្អ។

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដើម្បីឈានដល់ការមានផ្ទៃមុខសជាងមុន អ្នកគួរអនុវត្តវិធីសាស្ត្រទាំងនេះ៖

១. ត្រូវចៀសវាងពីកម្ដៅថ្ងៃ

កម្ដៅចេញពីព្រះអាទិត្យមានអត្ថប្រយោជន៍ច្រើនណាស់ដល់រាងកាយមនុស្ស ដូចជាជួយឲ្យរាងកាយបានស្រូបយកវីតាមីន D ជាដើម ប៉ុន្តែការដែលអ្នកឈរក្រោមកម្ដៅថ្ងៃយូរម៉ោង គឺអាចធ្វើឲ្យស្បែកនិងផ្ទៃមុខរបស់អ្នកមានសភាពស្រអាប់ជាងមុន នោះដោយសារការបង្កើនការផលិតជាតិមេឡានីននៅក្នុងស្បែក។​

២. លាបឡេការពារកម្ដៅថ្ងៃមុនចេញទៅខាងក្រៅម្ដងៗ

អ្នកត្រូវតែប្រើប្រាស់ឡេការពារកម្ដៅថ្ងៃឲ្យបានជាប់លាប់ ដោយឡេនោះត្រូវមាន SPF យ៉ាងហោចណាស់ 30+ ដើម្បីការពារស្រទាប់ផ្ទៃមុខអ្នកពីកម្ដៅព្រះអាទិត្យ។ ឡេការពារកម្ដៅថ្ងៃមិនត្រឹមតែជួយធ្វើជារបាំងជួយទប់ស្កាត់កម្ដៅព្រះអាទិត្យប៉ុណ្ណោះទេតែក៏អាចជួយអ្នកមិនឲ្យកើតជំងឺមហារីកស្បែកផងដែរ។​

រូបភាពតំណាង

៣. ត្រូវរួមបញ្ចូលវីតាមីន C នៅក្នុងទម្លាប់ប្រចាំថ្ងៃរបស់អ្នក

វីតាមីន C មានគុណប្រយោជន៍ជួយឲ្យស្បែករបស់អ្នកសភ្លឺថ្លាជាងមុន ដោយជួយដល់ការបង្កើតជាតិខូឡាជែន ដូច្នេះអ្នកត្រូវព្យាយាមប្រើប្រាស់វាឲ្យបានច្រើន ឬអាចញ៉ាំផ្លែឈើដែលមានជាតិវីតាមីន C ដូចជាទឹកក្រូចច្របាច់ជាដើម។​

រូបភាពតំណាង

៤. ត្រូវសង្កេតមើលរបបអាហាររបស់អ្នក

ការឃ្លាំមើលរបបអាហាររបស់អ្នកអាចជួយឲ្យអ្នកមានផ្ទៃមុខសភ្លឺរលោងជាងមុន ដោយគ្រាន់តែបង្កើនការញ៉ាំអាហារដែលមានជាតិខូឡាជែនពីធម្មជាតិដូចជា ពងមាន់ផ្នែកពណ៌ស និង សណ្ដែកដី ឬក៏អាចផឹកខូឡាជែនបន្ថែមបាន ហើយចំណុចសំខាន់គឺត្រូវផឹកទឹកឲ្យបានច្រើន។​

រូបភាពតំណាង

៥. ត្រូវគេងលក់ឲ្យបានគ្រប់គ្រាន់

ការគេងពិតជាសំខាន់ណាស់សម្រាប់ជីវិតមនុស្សរាល់ថ្ងៃ ហើយវាក៏បានជួយដល់រាងកាយទាំងមូលរបស់យើងផងដែរ ដូច្នេះអ្នកត្រូវគេងឲ្យគ្រប់៨ម៉ោងក្នុងមួយថ្ងៃ និងចៀសវាងការចូលគេងយប់ជ្រៅ។​

រូបភាពតំណាង

៦. ត្រូវតែជម្រុះកោសិកាចាស់ៗ

ការជម្រុះកោសិកាចាស់ៗក៏ជាផ្នែកមួយជួយឲ្យផ្ទៃមុខសជាងមុនផងដែរ ដោយវាបានជួយជម្រុះកោសិកាស្បែកស្រអាប់ ឬស្បែកចាស់ៗ។ វិធីជម្រុះកោសិកាមានច្រើន ដូចជាអ្នកអាចយកច្រាសមកដុសលើស្បែកថើៗ ឬអាចប្រើប្រាស់ពពួកសេរ៉ូម, ស្ក្រាប់ ឬសាប៊ូលាងមុខជាដើម។​

រូបភាពតំណាង

៧​. កុំភ្លេចផ្ដល់សំណើមដល់ស្បែកអ្នក

ស្បែកអ្នកគឺប្រៀបដូចដំណាំមួយផើងអ៊ីចឹង ត្រូវការការថែទាំនិងស្រោចទឹក ដែលពាក្យថាស្រោចទឹកក្នុងនេះគឺសំដៅដល់ការផ្ដល់សំណើមដល់ស្បែក។ នៅពេលផ្ទៃមុខអ្នកមានសំណើមគ្រប់គ្រាន់ គឺវានឹងភ្លឺថ្លាចេញពីខាងក្នុង៕

ប្រភព៖: mindbodygreen

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]