កូរ៉េខាងត្បូង៖ បច្ចុប្បន្ននេះ​ សម្រាប់តារាសម្ដែងស្រី Song Hye Kyo នៅតែជាទីពេញចិត្តសម្រាប់ប្រិយមិត្តអ្នកគាំទ្រជាច្រើន ទាំងក្នុងនិងក្រៅប្រទេស ដែលពួកគេតែងតែកោតសរសើរទៅលើសម្រស់ និងភាពទាក់ទាញ របស់នាង ក្នុងពេលបង្ហាញខ្លួនម្ដងៗ។ 

ជាក់ស្ដែង កាលពីថ្មីៗនេះ តារាស្រី Song Hye Kyo បានផ្ដល់សម្ភាសន៍មួយ និងបានចែករំលែក អំពីតួនាទីរបស់នាងក្នុងខ្សែភាពយន្ត រួមទាំងបានបង្ហាញពីរឿងរ៉ាវមួយចំនួន អំពីជីវិតឯកជន ទាក់ទងនឹងភាពស្រស់ស្អាតរបស់នាងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ នៅពេលដែលត្រូវបានគេសួរអំពីការថែរក្សាខ្លួនឯង ចំពេលការងារមមាញឹកនោះ តារាស្រីរូបនេះ បាននិយាយដោយត្រង់ថា នាងបានបន្ថែមអាហារូបត្ថម្ភ និងវីតាមីនជាប្រចាំ។ ក្នុងនោះដែរ Song Hye Kyo បាន​ចែករំលែក​ថា៖

Song Hye Kyo

ជាពិសេស នៅពេលដែលគេ​សួរ​ពី​សម្រស់​ដែល​នាង​កើន​អាយុ​ចូលខ្ទង់៤០​ឆ្នាំនោះ តារាស្រីរូបនេះ បានលើកឡើង​បែប​កំប្លែង​ថា ​ឥឡូវ​នេះ​នាង​មាន​មិត្តភ័ក្ដិ​ស្អាត​ៗ​ច្រើន​ណាស់ ហើយ​ចង់ឲ្យខ្លួនឯងនៅស្អាត អ៊ីចឹង​ហើយ​ បាន​ជា​នាង​ព្យាយាម​គិត​តែរឿង​ល្អៗ ផងដែរ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖

Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]