ស្នេហា៖ ស្នេហា មិនកំណត់ដែននោះទេ សំខាន់ឲ្យតែគូស្នេហ៍ទាំងពីរស្រលាញ់គ្នានិងជ្រើសរើសយកគ្នា។​ គូស្នេហ៍ខ្លះរស់នៅក្នុងប្រទេសជាមួយគ្នា ក្នុងទីក្រុងជាមួយគ្នា ឬខេត្តជាមួយគ្នា ទើបមានពេលវេលាដើរលេង និងស្គាល់ពីគ្នាច្រើន ប៉ុន្តែគូស្នេហ៍ខ្លះទៀត បែរជានៅប្រទេសខុសគ្នា ត្រូវជិះយន្តហោះឆ្លងទឹកឆ្លងសមុទ្រទម្រាំតែបានចួប ហើយការប្រាស្រ័យទាក់ទងគ្នាក៏ធ្វើឡើងតាមអនឡាញ ដូចជា វីដេអូខល , ការហៅទូរស័ព្ទ ឬ ផ្ញើសារតាមបណ្ដាញសង្គមជាដើម។​

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើសិនជាអ្នកកំពុងទាក់ទងគូស្នេហ៍ដែលនៅឆ្ងាយពីគ្នា ទាំងនេះគឺជាវិធីសាស្ត្រខ្លះៗអាចជួយពង្រឹងចំណងស្នេហ៍របស់អ្នក៖

១. ត្រូវស្វែងរកពេលវេលាជាក់លាក់ក្នុងការទាក់ទងគ្នា

ជាទូទៅ ការប្រាស្រ័យទាក់ទងគ្នាត្រូវធ្វើឡើងតាមអនឡាញ (Online)ហើយបើសិនជាគូស្នេហ៍អ្នកនិងអ្នក ស្ថិតនៅល្វែងម៉ោង (Time Zone) ខុសពីគ្នា គេយប់ យើងថ្ងៃ ឬយើងថ្ងៃ គេយប់ នោះអ្នកនិងគូស្នេហ៍ត្រូវពិភាក្សាថាតើត្រូវនិយាយគ្នានៅពេលណាឲ្យសមស្រប? អ្នកត្រូវតែប្រាកដចិត្តថាម៉ោងនោះ គឺគូស្នេហ៍អ្នកនឹងទំនេរដើម្បីនិយាយជាមួយអ្នកមួយរយភាគរយ ដូច្នេះអ្នកនិងគូស្នេហ៍អាចទាក់ទងគ្នាបានកាន់តែស៊ីជម្រៅ។​

រូបភាពតំណាង

២. ត្រូវស្វែងរកបណ្ដាញសង្គមណាដែលងាយស្រួលទំនាក់ទំនង ឬងាយស្រួលសម្រាប់អ្នកនិងគូស្នេហ៍

បច្ចុប្បន្នមាន បណ្ដាញសង្គមច្រើនណាស់ ដែលគូស្នេហ៍ទាំងអស់អាចជ្រើសរើសក្នុងការទំនាក់ទំនងគ្នាមិនថា Facebook, Instagram, Whatsapp, Telegram, Viber, Skype... ជាដើម ដូច្នេះអ្នកត្រូវជ្រើសរើសបណ្ដាញសង្គមមួយណាដែលស្រួលទំនាក់ទំនងសម្រាប់អ្នកនិងគូស្នេហ៍។​

៣. ចេះបង្កើតអ្វីថ្មីៗជាមួយគូស្នេហ៍

សម័យនេះហើយ ការទំនាក់ទំនងឆ្លងប្រទេសមិនមែនជាបញ្ហាទៀតទេ បើសិនជាអ្នកចង់ធ្វើឲ្យគូស្នេហ៍អ្នកភ្ញាក់់ផ្អើលក្នុងឱកាសផ្សេងៗ គឺមានវេបសាយសម្រាប់ទិញទំនិញឬខ្ចប់កាដូច្រើនណាស់។ ការផ្ញើ Post Card ក៏មានការពេញនិយមផងដែរសម្រាប់គូស្នេហ៍ឆ្លងប្រទេស។ ចំណុចនេះអ្នកត្រូវចេះមានគំនិតច្នៃប្រឌិតរកអ្វីធ្វើថ្មីៗជាមួយគូស្នេហ៍ឆ្លងប្រទេសរបស់អ្នក។​

រូបភាពតំណាង

៤​. សូមដោះស្រាយគ្នានៅពេលឈ្លោះគ្នា

ដោយសារតែចម្ងាយផ្លូវ គូស្នេហ៍ឆ្លងប្រទេសមួយចំនួនបែកបាក់គ្នាដោយសារតែមិនយល់ពីគ្នា ឬខ្វះការប្រាស្រ័យទាក់ទង។ អ្វីដែលល្អបំផុតត្រូវធ្វើ គឺបើសិនជាកើតមានជម្លោះកើតឡើងរវាងអ្នកនិងគូស្នេហ៍ សូមជជែកគ្នាតាមទូរស័ព្ទដើម្បីដោះស្រាយបញ្ហា ឬកែខៃការយល់ច្រឡំ និងចៀសវាងការផ្ញើសារវែងៗអំឡុងពេលឈ្លោះគ្នា។ ទោះអ្នកនិងគូស្នេហ៍រស់នៅចម្ងាយឆ្ងាយពីគ្នា ក៏មិនមែនមានន័យថាអ្នកត្រូវធ្វើមិនដឹងមិនឮ ឬគ្មានអ្វីកើតឡើងនៅពេលមានជម្លោះនោះឡើយ។​

រូបភាពតំណាង

៥. បើកចិត្តនិយាយគ្នា

អ្នកត្រូវស្មោះត្រង់ជាមួយគូស្នេហ៍អ្នក ក្នុងករណីមានការអាក់អន់ស្រពន់ចិត្ត ឬអ្នកមិនចូលចិត្តទង្វើរបស់គូស្នេហ៍អ្នកត្រង់ចំណុចណាមួយ ព្រោះការនៅឆ្ងាយពីគ្នា មិនអាចឲ្យគូស្នេហ៍អ្នកសង្កេតកាយវិការអ្នកដឹងថាអ្នកងរង៉ក់ ឬខឹងនោះឡើយ។​

៦. ប្រើប្រាស់ ឬរក្សាទុករបស់របរដែលគូស្នេហ៍អ្នកចូលចិត្ត

បើសិនគូស្នេហ៍របស់អ្នកធ្លាប់មកលេងអ្នកនៅប្រទេសរបស់អ្នក ឬអ្នកទាំងពីរធ្លាប់បានចួបគ្នានៅខាងក្រៅហើយ អ្នកគួរសុំរបស់របររបស់គេដូចជាអាវ ឬ កន្សែង ដើម្បីទុកជាអនុស្សាវរីយ៍ ដើម្បីអ្នកអាចយកវាមកមើលនៅពេលដែលអ្នកនឹកគេ។ បើសិនអ្នកនិងគូស្នេហ៍មិនដែលចួបគ្នាទេ អ្នកអាចទិញម៉ាករបស់របរដែលគេប្រើប្រចាំថ្ងៃ ដូចជាទឹកអប់ នាឡិកា បន្តោងសោរជាដើម៕  

រូបភាពតំណាង

ប្រភព៖: ef

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]