ថៃ៖ កាលពីពេលថ្មីៗនេះ រឿងរ៉ាវស្នេហារបស់ ស្ត្រីថៃម្នាក់ និង តារាប្រុស Peter Tuinstra បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលមិនគួរឲ្យជឿ ដោយតារាប្រុសរូបនេះ មានរូបរាងសង្ហារ ហើយជាតារាល្បីទៀត តែលោកមកធ្លាក់អន្លង់ស្នេហ៍នឹងស្ត្រីថៃម្នាក់ ធម្មតាៗ។

ងាកមកមើលអាជីពជាតារាសម្ដែងរបស់ លោក Peter Tuinstra វិញ អ្នកច្បាស់ជាធ្លាប់ស្គាល់មុខលោកហើយ ដែលលោកតែងបង្ហាញខ្លួននៅក្នុងខ្សែភាពយន្ដថៃ ភាគច្រើនជាតួអង្គជនបរទេស។ បច្ចុប្បន្នតារាប្រុសរូបនេះ មានអាយុ៥០ឆ្នាំ និងជាស្វាមីរបស់ស្ត្រីថៃឈ្មោះ Joy ដែលអ្នកទាំងពីររួមរស់នៅជាមួយគ្នាអស់រយៈពេល១២ឆ្នាំមកហើយ។

ចំណែកឯ មូលហេតុដែលធ្វើឲ្យអ្នកទាំងពីរបានជួបគ្នានោះ ពិតជានិស្ស័យពិតមែន លោក Peter បានទម្លាយថា លោកបានជួប Joy នៅផ្សារទំនើបមួយកន្លែង ដែលនាងជាបុគ្គលិកធ្វើការក្នុងភោជនីយដ្ឋាន។ លោកបានបន្ដថា លោកមើលឃើញថា Joy គួរឲ្យស្រឡាញ់ ចិត្តល្អ និង ព្យាយាមធ្វើការ ទើបធ្វើឲ្យលោកបាក់ចិត្ត តាមស្រឡាញ់នាងទាល់តែបាន៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក chlatjobs@gmail.com