បរទេស៖ កាលពីថ្មីៗនេះ តារាចម្រៀងដ៏ល្បី Taylor Swift ត្រូវបានគេរាយការណ៍ថា រូបនាងបានផ្តល់ប្រាក់រង្វាន់យ៉ាងច្រើន ដល់បុគ្គលិកសេវាកម្មទាំងអស់ ក្នុងអំឡុងពេលដំណើរប្រគុំតន្រ្តីទេសចរណ៍ នៅសហរដ្ឋអាមេរិក ក្នុងរយៈពេល ៥ ខែចុងក្រោយនេះ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ ត្រូវបានគេទៀតថា តារាចម្រៀងប៉ុបដ៏ល្បីរូបនេះ បានចំណាយប្រាក់ចំនួន ៥៥ លានដុល្លារ ដើម្បីផ្តល់ជារង្វាន់ ដល់ក្រុមអ្នកបើកបរ អ្នកផ្តល់ម្ហូបអាហារ ឈុតឆាក អ្នករាំ និងជាច្រើនទៀត ក្នុងអំឡុងពេលដំណើរប្រគុំតន្ត្រីទេសចរណ៍ «Eras Tour» នៅសហរដ្ឋអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ តាមរយៈប្រភព TMZ ក៏បានរាយការណ៍ផងដែរថា Taylor Swift បានឱ្យអ្នកបើកបរឡានដឹកទំនិញ ម្នាក់ៗ ក្នុងចំនួន ១០ម៉ឺនដុល្លារ ខណៈដែលមានអ្នកបើកបរឡានដឹកទំនិញ ប្រហែល ៥០ នាក់ ដែលបាននាំយកឧបករណ៍ និងសម្ភារៈសម្រាប់ដំណើរមួយនេះ។ ហើយនេះ ក៏អាចបញ្ជាក់បានថា សម្រាប់តែក្រុមអ្នកបើកបរតែមួយទេ តារាចម្រៀងរូបនេះ បានចំណាយរហូតដល់ ៥ លានដុល្លារឯណោះ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

 Taylor Swift 
 Taylor Swift 
 Taylor Swift 
 Taylor Swift 
 Taylor Swift 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]