កម្សាន្ត៖ ថ្មីៗនេះ តារាចម្រៀង និង​សម្ដែង Jisoo ដែលជាសមាជិកក្រុម Blackpink បានធ្វើឲ្យអ្នកគាំទ្រជុំវិញពិភពលោកភ្ញាក់ផ្អើល ជាមួយនឹងដំណឹងទំនាក់ទំនងស្នេហារបស់នាង និង តារាសម្ដែងប្រុស​ លោក Ahn Bo hyun ដែលអ្នកទាំងពីរកំពុងមើលចិត្តគ្នា។

Ahn Bo hyun និង​ Jisoo
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះ លោក Jung Haein ដែលជាដៃគូសម្ដែងរបស់ Jisoo នៅក្នុងរឿង Snow Drop បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលផងដែរ។ ទន្ទឹមនឹងនោះ លោកបាននិយាយមុននេះបន្ដិច ប្រាប់ទៅកាន់អ្នកកាសែតថា លោកមិនបានដឹងពីរឿងនេះសោះ ខ្លួនពិតជាភ្ញាក់ផ្អេីលពេលអានព័ត៌មានលេី Naver។

Jisoo និង Ahn Bo hyun
Jung Haein

មិនតែប៉ុណ្នោះ Jung Haein ក៏សូមជូនពរអោយ Jisoo មានសុខភាពល្អ និង ក្តីស្រលាញ់ដ៏ស្រស់បំព្រង ដែលសម្ដីនេះ ពេលដែលអ្នកគាំទ្រស្ដាប់ឮហើយពិតជារំជួលចិត្ត ដោយកន្លងមកគេឃើញ តារាប្រុសរូបនេះ ស្និតស្នាលនឹង Jisoo ថែមទាំងធ្លាប់ទៅចូលរួមខនសឺតនាងទៀតផង។

Jung Haein និង​ Jisoo 

ជាពិសេស អ្នកគាំទ្រចង់ឲ្យ Jisoo និង Jung Haein មានទំនាក់ទំនងស្នេហា ដែលខុសស្រឡះពីការពិតទៅវិញ ដែលនេះក៏ជា ទំនាក់ទំនងដំបូងរបស់នាងតាំងពីចូលសិល្បៈមក៕

Jisoo និង Jung Haein
Jisoo និង Jung Haein

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]