កម្សាន្ត៖ ពិតណាស់ ប្រិយមិត្តច្បាស់ជាដឹងហើយថា ប៉ុន្មានថ្ងៃកន្លងទៅនេះ តារាស្រីរ៉េបដ៏ល្បីល្បាញ Cardi B បានគប់មេក្រូទៅហ្វេនម្នាក់ ដែលជះទឹកទៅខ្លួន ត្រូវបានអ្នកដែលថតបាន ធ្វើការចែករំលែកវីដេអូមួយនោះ ធ្វើឲ្យផ្ទុះការចាប់អារម្មណ៍ទូទាំងពិភពលោក។

 Cardi B
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ រឿងនេះបានធ្វើឲ្យ មហាជនកំពុងហួសចិត្តជាថ្មី ព្រោះតាមព័ត៌មានបានឱ្យដឹងថា ម្ចាស់ក្បាលមេក្រូ ដែល Cardi B បានយកគប់អ្នកជះទឹកដាក់នោះ បានយកវាទៅដាក់ដេញថ្លៃលក់ ដើម្បីយកលុយទៅធ្វើការបរិច្ចាគ។ លើសពីនោះ មិនស្មានថា តម្លៃមេក្រូនេះ ត្រូវបានគេដេញថ្លៃ បានតម្លៃយ៉ាងខ្ពស់ ដែលអាចយកទៅទិញឡានជិះបានមួយគ្រឿង។

 Cardi B

មេក្រូនោះ ត្រូវបានគេដាក់ដេញថ្លៃនៅក្នុង eBay ដោយមកទល់ពេលនេះ វាត្រូវបានគេដេញដល់តម្លៃ ២៥ ០០០ ដុល្លារហើយ ទាំងដែលតម្លៃដើមគឺត្រឹម ១ ០០០ ដុល្លារប៉ុណ្ណោះ។​ យ៉ាងណាមិញ ការដាក់ដេញថ្លៃនឹងបញ្ចប់ទៅនៅ ៦ ថ្ងៃ និង ៦ ម៉ោង ខាងមុខទៀត ហើយជឿថាតម្លៃរបស់វា នឹងកាន់តែកើនឡើងខ្ពស់ជាងមុនជាក់ជាមិនខាន៕

 Cardi B
មេក្រូរបស់ Cardi B

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]