ភ្នំពេញ៖ ព្រឹត្តិការណ៍ពិសេសនឹងមកដល់ឆាប់ៗនេះនាថ្ងៃទី6 ខែសីហា ឆ្នាំ2023 វេលាម៉ោង 4 រសៀល តាមរយៈការផ្សាយផ្ទាល់ពី Facebook Page ផ្លូវការរបស់ OPPO ក្នុងកម្មវិធី «សម្ពោធជាផ្លូវការ OPPO Reno10 Series 5G» ដោយលោកអ្នកនឹងជួបជាមួយតារាកិត្តិយសជាច្រើនរូបពិសេស ព្រះនាងតូច ជេនណា នរោត្តម ព្រមទាំងវត្តមានទូតសុច្ឆន្ទៈទាំង 3 រូបប្រចាំក្រុមហ៊ុន OPPO គឺ ពេជ្រ វត្តីសារ៉ាវឌ្ឍី, ថេណា​ និង​ រ៉េត ស៊ូហ្សាណា រួមទាំងពិធីករពិធីការិនីសម្បូរវោហារស័ព្ទ ជា វណ្ណរិទ្ធិ និង សាឌី ព្រមទាំងតារាប្រុសស្រីល្បីៗជាច្រើនរូបទៀតក្នុងប្រទេសកម្ពុជា។ ដូចនេះ កុំភ្លេចចូលរួមកម្សាន្តសប្បាយទាំងអស់គ្នាជាមួយព្រឹត្តិការណ៍ដ៏ពិសេសនេះ។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ សម្រាប់អ្នកទស្សនាតាមរយៈការផ្សាយផ្ទាល់ពី Facebook Page ក៏អាចមានឱកាសឈ្នះរង្វាន់ទូរស័ព្ទស៊េរីថ្មី OPPO Reno10 5G និងកាស​ Enco Buds2 ជាច្រើនរង្វាន់ក្នុងកម្មវិធី «សម្ពោធជាផ្លូវការ OPPO Reno10 Series 5G» ផងដែរ។ រកឯណាបាន! ទទួលបានភាពសប្បាយរីករាយហើយ ថែមទាំងមានឱកាសឈ្នះរង្វាន់ភ្លាមៗទៀត!

ជាការពិតណាស់! សម្រាប់អ្នកនិយមតាមដានវិស័យបច្ចេកវិទ្យាប្រាកដជាបានដឹងខ្លះៗរួចមកហើយពីស្មាតហ្វូន Portrait ជំនាន់ថ្មី OPPO Reno10 Series 5G ដែលកំពុងវាយលុកយ៉ាងខ្លាំងលើទីផ្សារអន្តរជាតិ និងប្រទេសកម្ពុជា ជាមួយនឹងលក្ខណៈសម្បត្តិដ៏ពិសេសអស្ចារ្យ និងមានភាពលេចធ្លោបំផុតនៅក្នុងស្មាតហ្វូនមួយនេះ ធ្វើឲ្យអតិថិជនជាច្រើនអន្ទះសាររង់ចាំគ្រប់គ្នា ជាពិសេសជាមួយបច្ចេកវិទ្យាកាមេរ៉ា​ Telephoto Portrait ទំហំ 32MP ដែលមានសមត្ថភាពថតរូប ​Portrait ព្រមទាំងអាច Zoom បានដោយមិនខូចគុណភាពរូបភាព។

មួយវិញទៀត យើងឃើញថានៅក្នុងទីផ្សារស្មាតហ្វូនដែលស្ថិតក្នុងកម្រិតតម្លៃប្រហាក់ប្រហែលគ្នាគឺមានតែ OPPO Reno10 Series 5G តែប៉ុណ្ណោះ ដែលបំពាក់ជូននូវបច្ចេកវិទ្យា Optical Zoom ព្រោះជាធម្មតាគឺមានតែ Digital Zoom តែប៉ុណ្ណោះ។ ក្រៅពីនេះ OPPO Reno10 Series 5G ក៏មានចំណុចពិសេសៗជាច្រើនទៀតដែលយើងគ្រប់គ្នានឹកស្មានមិនដល់។​ ដូចនេះ រង់ចាំទស្សនាភាពអស្ចារ្យរបស់ OPPO Reno10 Series ដែលត្រៀមនឹងបង្ហាញខ្លួនជាផ្លូវការនាថ្ងៃទី6 ខែសីហា ឆ្នាំ2023 វេលាម៉ោង 4រសៀល៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]