ថៃ៖ ដូចដែលបានដឹងស្រាប់ហើយថា ក្រៅពីជាតារាសម្ដែងដ៏មានប្រជាប្រិយភាពហើយ តារាស្រី Aum Patchrapa ក៏ត្រូវបានហ្វេនៗយកចិត្តទុកដាក់ ទៅលើការបង្ហាញខ្លួនរបស់នាង យ៉ាងស្រស់ឆើតឆាយ និងស៊ីវីល័យទៀតផង។ 

ជាក់ស្ដែង ថ្មីៗនេះជាមួយនឹងការបង្ហាញរបស់ តារាស្រី Aum ជាមួយនឹងតារាស្រី​ Pooklook ស្រាប់តែត្រូវបានមហាជនចាប់អារម្មណ៍ ជាពិសេសទៅលើការរៀបចំតុបតែងខ្លួនរបស់នាង ពោរពេញដោយភាពទាក់ទាញ មិនថាជាឈុតសម្លៀកបំពាក់ ក៏ដូចជាគ្រឿងអលង្កានោះទេ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ ជាមួយនឹងការតុបតែងខ្លួនបែប ក៏ត្រូវបានហ្វេនៗដឹងថា មួយឈុតនៅលើដងខ្លួនរបស់តារាស្រី Aum ពិតជាមានតម្លៃថ្លៃ ចូលប្រមាណខ្ទង់ជាង ៤,៨លានបាត ដោយនៅក្នុងនោះមានដូចជា ឈុតរ៉ូបពណ៌ខ្មៅពី ពីម៉ាកSKINS តម្លៃ ៣២៥០បាត (ប្រហែល៩៥ដុល្លារ)  ក្រវិលមកពីម៉ាក CHANEL តម្លៃ ៣៦,០០០បាត (ប្រហែល ១,០៥០ដុល្លារ)  ខ្សែដៃពីម៉ាក BVGARI តម្លៃ ២៣០,០០០ បាត (ប្រហែល ៦,៧០០ដុល្លារ)  Bangle ពីម៉ាក Cartier តម្លៃ ១,៧៨០,០០០ បាត (ប្រហែល ៥២,០០០ដុល្លារ)  ខ្សែដៃពីម៉ាក BVGARI តម្លៃ ១,១៨០,០០០បាត (ប្រហែល ៣៤,៥០០ដុល្លារ)  ខ្សែដៃមួយខ្សែពីម៉ាក Cartier មានតម្លៃ ១,៥៧៨,០០០ បាត (ប្រហែល ៤៦,១០០ដុល្លារ) ផងដែរ៕

ប្រភព៖ KampucheaThmey

សូមទស្សនារូបភាពខាងក្រោម៖ 

Aum
Aum
Aum
Aum
Aum

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]