ភ្នំពេញ៖ ឥឡូវនេះភាពយន្តបែបរន្ធត់ ភ័យខ្លាច ព្រឺព្រួចស្ទើតែលស់ព្រលឹង បានមកដល់ជាថ្មីម្តងទៀតហើយ កំពុងចាក់បញ្ជាំងនៅគ្រប់រោងភាពយន្តទាំងអស់ ចាប់ពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៣ នេះតទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខ្សែភាពយន្តរឿង «ខ្មោចចូល» (Ghost Possessions) គឺជាស្នាដៃនិពន្ធ និងដឹកនាំរឿង ពីអ្នកនិពន្ធល្បីឈ្មោះរបស់រឿង «ធ្មប់» និងរឿង «វិកលចរឹក» ដែលសុទ្ធតែជារឿងខ្មោចប្រភេទបែបរន្ធត់ៗ ធ្លាប់ទទួលបានការកោតសសើរយ៉ាងខ្លាំងពីសំណាក់ទស្សនិកជនជាច្រើន គឺលោក ហ៊ុយ យ៉ាឡេង។

មកលើកនេះសុទ្ធតែតុហោះ កៅអីហោះ ត្រៀមស្រែកឱ្យផ្អើលរោងកុនទៅ ហ្វេនៗរឿខ្មោច។ បច្ចុប្បន្ននេះរឿង «ខ្មោចចូល» (Ghost Possessions) ក៏ទទួលបាននូវការពេញចិត្ត និងទទួលបានពិន្ទុ១០/១០ ផងដែរ ពីអ្នកទស្សនិកជន ដែលបានទស្សនារួចមក ព្រោះពួកគេបានពេញចិត្តយ៉ាងខ្លាំងទៅលើសាច់រឿង និងការសម្តែងរបស់តួអង្គ ស្ទើតែល្អឥតខ្ចោះគ្រប់តួទាំងអស់។​

សូមបញ្ជាក់ថា រឿង «ខ្មោចចូល» (Ghost Possessions) គឺបាននិយាយពីសាច់រឿងខ្មោចពិតមួយដែលបានកើតឡើងកាលពីឆ្នាំ១៩៩១ កន្លងទៅ។ វាក៏បានលាយឡំជាមួយនឹងអបិយជំនឿរបស់គ្រូចាប់ខ្មោចកាលពីសម័យមុន និងតំណមមួយចំនួនទៀត ដែលមនុស្សជំនាន់ថ្មីមិនធ្លាបបានដឹងនោះទេ។

តោះ! តោះ! ចង់ដឹងថារឿង «ខ្មោចចូល» (Ghost Possessions) បានលាតត្រដាងអំពីអបិយជំនឿខ្មោចព្រាយបិសាចបែបរន្ធត់ៗ និងគួរឱ្យភ័យខ្លាចខ្លាំងយ៉ាងណានោះ សូមកុំភ្លេចទៅតាមដានទស្សនាទាំងអស់គ្នា ដើម្បីគាំទ្រភាពយន្តខ្មែរយើងឱ្យបានច្រើនកុះករ៕

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]