ភ្នំពេញ៖ សុខ នីដានុត ត្រូវបានគេស្គាល់ថាជាបងស្រីបង្កើតរបស់ កញ្ញា សុខ និដាណាត់​ ដែលជាបវរកញ្ញាលំដាប់រងទី២ Miss Teen International 2023 ហើយនាងមានទាំងសម្រស់ និងសមត្ថភាពពុំចាញ់ប្អូនស្រីបង្កើតរបស់ខ្លួនឡើយ។ 

លើសពីនេះទៅទៀត ប្រិយមិត្តប្រាកដជាបានស្គាល់ច្បាស់ហើយថា កញ្ញា សុខ និដាណាត់ ជាបវរកញ្ញាយុវវ័យអន្តរជាតិកម្ពុជា ២០២៣​ ហើយនាងក៏ទើបតែគ្រងដំណែង លំដាប់រងទី២ Miss Teen International 2023  ដែលត្រូវជាប្អូនស្រីរបស់ កីឡាការិនីឆ្នើម សុខ​ នីដានុត

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សុខ និដាណាត់

ប៉ុន្តែបើក្រឡេកមកមើលបងស្រីបង្កើតរបស់ សុខ និដាណាត់ វិញ ក៏មានសមត្ថភាពមិនធម្មតាដែរ ដោយរូបនាងអាចដណ្ដើមបានមេដាយរហូតដល់ទៅ៣ ដែលក្នុងនោះរួមមានមេដាយមាស ១ មេដាយប្រាក់​១ និងមេដាយសំរិទ្ធ១។ ក្នុងប្រភេទកីឡាវ៉ូវីណាមផ្នែកសម្ដែងជូនប្រទេសជាតិ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមកន្លងទៅនេះ។ មិនតែប៉ុណ្ដោះ សុខ នីដានុត តែងតែបង្ហាញខ្លួន ក្នុងកម្មវិធីប្រកួតនានា ទាំងក្នុងស្រុក និងក្រៅស្រុកផងដែរ។ 

សុខ នីដានុត

 បច្ចុប្បន្ន កញ្ញា សុខ នីដានុត ក៏ជានិស្សិតដែលកំពុងបន្តការសិក្សានៅសលកវិទ្យាល័យ Royal University of Phnom Penh នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សាព្វផ្សាយ​​ និងសារគមនាគមន៍ ដែលជាដេប៉ាតឺម៉ង់មួយ មានការប្រលងប្រកួតប្រជែងច្រើន ហើយក៏មានសិស្សតិចណាស់ដែលអាចចូលរៀននៅដេប៉ាតឺម៉ង់នោះបាន ព្រោះត្រូវឆ្លងកាត់នូវវញ្ញាសារធំៗ ពីរនោះគឺ វិញ្ញាសារសរសេរ​ និងសម្ភាសន៍ផ្ទាល់មាត់ជាភាសាអង្គគ្លេស៕

សូមទស្សនារូបភាពដូចខាងក្រោម៖

សុខ នីដានុត
សុខ នីដានុត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]