ស្នេហា៖ ទំនាក់ទំនងគូស្នេហ៍ កើតឡើងនៅពេលមនុស្សពីរនាក់ស្រលាញ់គ្នា ថែរក្សាគ្នា យល់ចិត្តគ្នា និងការពារគ្នា។ គូស្នេហ៍ខ្លះនៅអាចរក្សាចំណងស្នេហ៍បានយូរអង្វែងរហូតឈានដល់ការរៀបការ ឯខ្លះទៀតក៏បែកបាក់គ្នាកណ្ដាលទី។
ដោយឡែក យើងឃើញថា បុរសខ្លះបានវិលត្រឡប់មកអតីតគូស្នេហ៍ដើម្បីបង្កាត់ភ្លើងស្នេហ៍សាជាថ្មី។ បុរសខ្លះទៀតនៅតែព្យាយាមទាក់ទងទៅអតីតគូស្នេហ៍របស់គេតាមបណ្ដាញសង្គមជាដើម។ ប៉ុន្តែ បុរសដែលវិលរកគូស្នេហ៍ចាស់ទាំងអស់ មិនប្រាកដថានៅស្រលាញ់អ្នកទេ ជួនកាលគេគ្រាន់តែចង់លេងសើចជាមួយអ្នកព្រោះស្នេហាថ្មីរបស់គេ មិនសូវសប្បាយដូចកាលគេនៅជាមួយអ្នកជាដើម។
ជាពិសេស អ្នកខ្លះឃើញអ្នកកាត់ចិត្តពីគេបានហើយ ក៏មានអារម្មណ៍ថាគេចង់ឲ្យអ្នកនៅឈឺចាប់នឹងគេទើបវិលរកអ្នកសាជាថ្មី។ នេះជាហេតុផលដែលបុរសវិលត្រឡប់ទៅរកគូស្នេហ៍ចាស់ពេលដែលអ្នកកាត់ចិត្ត៖
១. គេសោកស្ដាយដែលបែកពីអ្នក
បុរសឆេវឆាវខ្លះ អាចនិយាយពាក្យបែកងាយៗណាស់ នៅពេលអារម្មណ៍របស់គេមិនល្អឬស្មុគស្មាញ ឬខឹងសម្បានឹងអ្នក។ ដូច្នេះក្រោយបែកគ្នា គេស្រាប់តែសោកស្ដាយឡើងមក និងគិតថាការសម្រេចចិត្តបែកពីអ្នកគឺមិនត្រឹមត្រូវ ជាពិសេសឃើញអ្នកកាត់ចិត្តពីគេផង ទើបព្យាយាមត្រឡប់មកវិញដើម្បីផ្សះផ្សា ខ្លាចថាអតីតគូស្នេហ៍របស់គេនោះមានអ្នកថ្មីចោលគេ។
២. គេគ្រាន់តែចង់ដឹងចង់ឮរឿងរបស់អ្នក
នៅពេលដែលអ្នកកាត់ចិត្តពីគេ អ្នកប្រាកដជាព្យាយាមគេចមិនចួបមុខគេ មិនទៅកន្លែងដែលធ្លាប់ទៅជាមួយគ្នា ឬ Unfriend/ Block ផ្ដាច់ការទាក់ទងគេនៅលើគណនីបណ្ដាញសង្គមជាដើម។ អ្នកប្រាកដជាប្រឹងប្រែងរស់នៅដោយផ្ដោតលើខ្លួនឯង ដែលនេះធ្វើឲ្យគេចាប់ផ្ដើមមានភាពចង់ដឹងចង់ឮពីជីវិតអ្នក ចង់ដឹងថាអ្នកកាត់ចិត្តពីគេដាច់ឬនៅ? តើគេអាចមានឥទ្ធិពលមកលើអ្នកទៀតឬទេ?
៣. គេគ្រាន់តែចង់លេងល្បែងស្នេហ៍
បុរសខ្លះមិនបាននៅសល់ចិត្តស្រលាញ់អ្នកទេ ឬគេអាចនឹងមិនស្រលាញ់អ្នកតាំងពីដំបូង។ អ្វីៗគ្រប់យ៉ាងដែលគេធ្វើគឺដើម្បីការសប្បាយមួយគ្រា។ គេគ្រាន់តែចូលចិត្តអារម្មណ៍ពេលមានអ្នកស្រលាញ់ មានអ្នកមើលថែ តែគេមិនដែលមានកូនចិត្តចង់ធ្វើរឿងអស់ទាំងនោះដាក់អ្នកវិញទេ។ បើសិនជាកាលទាក់ទងគ្នា គឺគេម្ដងក្ដៅ ម្ដងត្រជាក់ ម្ដងសម្ដែងថាស្រលាញ់អ្នកខ្លះ ស្រាប់តែថ្ងៃបន្ទាប់ក៏បង្ហាញចេញថាគេធុញទ្រាន់នឹងអ្នក គឺមានន័យថាគេចង់ឲ្យខ្លួនគេមានឥទ្ធិពលអាចគ្រប់គ្រងអ្នក៕
ប្រភព៖: justinemfulama
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]