កំពង់ធំ៖ កាលពីល្ងាចថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៣ វេលាម៉ោង ៦ ល្ងាច ស្រាប់តែមានដំណឹងដ៏រន្ធត់ នៅតំបន់ប្រឡាយទំនប់អូក្រញ៉ាក ខាងត្បូងវត្តទឹកម្លាង កាត់មកភូមិសណ្តាន់ ឃុំសណ្ដាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ក្រោយមានករណីរន្ទះបាញ់សិស្សរៀននៅសាលាវិទ្យាល័យហ៊ុនសែនសណ្តាន់។

ក្នុងនោះដែរ ករណីរន្ទះបាញ់ សិស្សរៀននៅសាលាវិទ្យាល័យហ៊ុនសែនសណ្តាន់ ត្រូវបានគេដឹងថា មានចំនួន ៦ នាក់ ដែលកំពុងដើររកចាប់ក្តាម ខ្យង បណ្ដាលឲ្យស្លា.ប់១នាក់ និងរបួស១នាក់។ ខណៈដែល សិស្សដែលបានស្លា.ប់ មានឈ្មោះ ឡាន លិវ ភេទប្រុស អាយុ១៥ ឆ្នាំ រៀនថ្នាក់ទី ៨ នៅភូមិដង្ហិត ឃុំសណ្ដាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ យើងសូមចូលរួមសោកស្ដាយដល់គ្រួសារនៃសព ហើយក៏សូមឲ្យប្រិយមិត្តទាំងអស់អស់មានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជាពិសេសពេលមេឃភ្លៀង បើអាចសូមកុំចេញទៅខាងក្រៅតាមវាល តាមព្រៃ គឺជាការល្អ៕

ប្រភព៖ តាំងគោក ថ្ងៃនេះ

សូមទស្សនារូបភាពខាងក្រោម៖ 

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]