រាជធានីភ្នំពេញ ថ្ងៃទី 3 ខែសីហា ឆ្នាំ ២០២៣៖ ក្រុមហ៊ុន Frasers Hospitality ដែលជាបុត្តសម្ព័ន្ធមួយនៃសាជីវកម្មក្នុងវិស័យអចលទ្រព្យ Frasers Property នៅថ្ងៃនេះ បានប្រារព្ធពិធីបើកសម្ពោធជាផ្លូវការ នូវអចលទ្រព្យដំបូងបំផុតរបស់ខ្លូន នៅក្នុងព្រះរាជាណាចក្រកម្ពុជាគឺសណ្ឋាគារ Capri by Fraser (ខាព្រីបាយហ្វ្រេសហ្សឺ) ដែលស្ថិតនៅរាជធានីភ្នំពេញ។ សណ្ឋាគារ Capri by Fraser (ខាព្រីបាយហ្វ្រេសហ្សឺ) ដែលមានបន្ទប់សរុបចំនួន ៨៦ នេះ គឺជាចំណុចចាប់ផ្តើមនៃការបោះជំហានដ៏ធំរបស់ក្រុមហ៊ុន Frasers Hospitality មកក្នុងប្រទេសកម្ពុជា។


ខណៈដែលគម្រោងចំនួនពីរទៀតរបស់ក្រុមហ៊ុននេះ កំពុងតែមានដំណើរការសាងសង់ ដែលនេះគឺជាផ្នែកមួយនៃការការអភិវឌ្ឍពង្រីកខ្លួន របស់ក្រុមហ៊ុននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ឱកាសដ៏មហាឡាឬកនេះត្រូវបានប្រារព្ធឡើង ក្រោមអធិបតីភាព ឯកឧត្តម គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងលោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា និងមានវត្តមានចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

សណ្ឋាគារ Capri by Fraser (ខាព្រីបាយហ្វ្រេសហ្សឺ) ត្រូវបានរចនាឡើងសំរាប់ការបំពេញការងារនិងលំហែរកាយ ដែលមានទីតាំងចំកណ្តាលនៃរាជធានីភ្នំពេញ និងស្ថិតនៅជិតបណ្តាក្រុមហ៊ុនអន្តរជាតិ ស្ថានទូត តំបន់កម្សាន្ត និងមជ្ឈមណ្ឌលពាណិជ្ជកម្ម។ ស្ថិតនៅក្នុងតំបន់ខ្សែក្រវ៉ាត់ដែលពោរពេញទៅដោយភោជនីយដ្ឋាននិងតំបន់កម្សាន្តជាទីពេញនិយមពីសំណាក់ប្រជាជនក្នុងស្រុកនិងជនបរទេស ទីតាំងសណ្ឋាគារកណ្តាលក្រុងនេះផ្តល់នូវជម្រើសសម្រាប់អាហារនិងភេសជ្ជៈដ៏សម្បូបែប ក៏ដូចជាជិវិតពេលរាត្រីដ៏រស់រវើក។

ការពង្រឹងវត្តមានក្រុមហ៊ុន Frasers Hospitality នៅក្នុងតំបន់អាស៊ីអាគ្នេយ៍
បន្ទាប់ពីបានសម្ពោធអចលនទ្រព្យទីមួយរបស់ខ្លួននៅរាជធានីភ្នំពេញ ក្រុមហ៊ុន Frasers Hospitality បច្ចុប្បន្ននេះមានសណ្ឋាគារ ចំនួន ២០ ស្មើនឹងជាង ៤,៥០០ បន្ទប់នៅទូទាំងទីក្រុងសំខាន់ៗចំនួន ៨ នៅទូទាំងអាស៊ីអាគ្នេយ៍។

មានគម្រោងចំនួន ១០ បន្ថែមទៀតដែលកំពុងស្ថិតក្នុងដំណើរការអភិវឌ្ឍន៍ ដែលគ្រោងនឹងបើកសម្ភោធនៅក្នុងទីក្រុងសំខាន់ចំនួន ៩ នៅប្រទេសកម្ពុជា សិង្ហបុរី ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ និងវៀតណាម ក្នុងរយៈពេលប្រាំឆ្នាំខាងមុខទៀត។
ការបើកដំណើរការជាបន្តបន្ទាប់នេះ ដែលក្នុងនោះរួមទាំងអចលនទ្រព្យចំនួនពីរបន្ថែមទៀតនៅក្នុងទីក្រុងភ្នំពេញ នឹងជំរុញយុទ្ធសាស្ត្រពង្រីកខ្លួនរបស់ Frasers Hospitality ដើម្បីបង្កើនការបោះជំហានរបស់ខ្លួននៅក្នុងតំបន់។
លោកស្រី Eu Chin Fen នាយកប្រតិបត្តិនៃក្រុមហ៊ុន Frasers Hospitality បានមានប្រសាសន៍នៅក្នុងពិធីសម្ពោធថា៖
សូមណែនាំពីការស្នាក់នៅសង្គមដឹកនាំដោយការរចនាពិសេសរបស់ Frasers Hospitality
Capri by Fraser (ខាព្រីបាយហ្វ្រេសហ្សឺ), Phnom Penh មានស្នូលនៃការរចនាខាងក្នុងដ៏ល្អវិចិត្រ និងផ្អែកលើបច្ចេកវិទ្យាទំនើប ព្រមទាំងផ្តល់ជូននូវលំហសង្គមដែលតភ្ជាប់ទិដ្ឋភាពពាណិជ្ជកម្មជាមួយនិងកម្សាន្តដ៏រីកចម្រើនរបស់រាជធានីភ្នំពេញ។
ត្រូវបានរចនាដោយក្រុមហ៊ុនស្ថាបត្យកម្ម Create Architecture របស់ប្រទេសសិង្ហបុរី Capri by Fraser, Phnom Penh បានច្របាច់បញ្ចូលគ្នារវាងខ្លឹមសារនៃសិល្បៈខ្មែរបុរាណចូលទៅក្នុងផ្ទៃខាងក្នុងបែបសហសម័យ ជាមួយក្បាច់និងវត្ថុសិល្បៈដែលរួមបញ្ចូលគ្នានូវការរស់នៅប្រកបដោយភាពស្រស់បំព្រងក្នុងស្រុកជាមួយនឹងលំហសង្គមដ៏រស់រវើក។ សណ្ឋាគារនេះមានផ្តល់នូវបន្ទប់បែបស្ទឌីយូ និងយូនីដែលមានបន្ទប់គេងមួយ ដើម្បីបំពេញតម្រូវការអាជីវកម្ម និងការកម្សាន្តរបស់អ្នកដំណើរដែលស្នាក់នៅរយៈពេលខ្លី ឬរយះពេលវែង។
លក្ខណៈពិសេសរបស់ Capri by Fraser (ខាព្រីបាយហ្វ្រេសហ្សឺ) បំពាក់ទៅដោយគ្រឿងបរិក្ខាទំនើបៗ ដែលជាបរិក្ខាសម្គាល់របស់យីហោយើងរួមមានThe Den ជាទីតាំងដែលទទួលស្វាគមន៍ការមកដល់របស់ភ្ញៀវ អ្វីដែលពិសេសនោះគឺជាកន្លែងបង្កើតទំនាក់ទំនងនិងជំនួបពិភាក្សាផងដែរ, Spin និង Play ជាបារលើដំបូល Drinx @ Caprilicious ដែលបម្រើជូននូវភេសជ្ជៈ Cocktail ក្លែមជាមួយនឹងទេសភាពកណ្តាលទីក្រុង។ សណ្ឋាគារក៏មានបន្ទប់ប្រជុំដែលល្អឥតខ្ចោះសម្រាប់រៀបចំកម្មវិធីជប់លៀង/អាហារពេលល្ងាច ឬកិច្ចប្រជុំជាក្រុមតូចៗ ជាមួយនឹងការរៀបចំតាមតម្រូវការ។

កម្មវិធីពិសេសក្នុងឱកាសសម្ពោធ
ក្រុមហ៊ុន Frasers Hospitality មានកម្មវិធីផ្តល់ជូនពិសេស ដើម្បីអបអរការឈានចូលរបស់ខ្លួន ក៏ដូចជាការបើកសម្ពោធជាផ្លូវការនូវអចលនទ្រព្យដំបូងគេរបស់ខ្លូននៅប្រទេសកម្ពុជា។ សមាជិក Fraser World ទាំងអស់នឹងទទួលបានការបញ្ចុះតម្លៃ ៥០ ភាគរយនៅ Capri by Fraser(ខាព្រីបាយហ្វ្រេសហ្សឺ) , Phnom Penh ជាមួយនឹងការបញ្ចុះតម្លៃបន្ថែម ១៥ ភាគរយទៀតសម្រាប់អាហារ និងភេសជ្ជៈនៅភោជនីយដ្ឋាន Caprilicios។ សមាជិក Fraser World ក៏នឹងទទួលបានពិន្ទុទ្វេដងផងដែរ នៅពេលលោកអ្នកកក់ការផ្តល់ជូនផ្តាច់មុខពិសេសនេះ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៣។
ដើម្បីរីករាយជាមួយសិទ្ធិផ្តាច់មុខ រួមទាំងការផ្តល់ជូនពិសេសសម្រាប់តែសមាជិក សូមចុះឈ្មោះដោយឥតគិតថ្លៃដើម្បីក្លាយជាសមាជិក Fraser World។
សូមចូលទៅកាន់គេហទំព័រ https://www.frasershospitality.com/en/fraser-world/sign-up/ ដើម្បីចុះឈ្មោះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]