ភ្នំពេញ៖ ពីមួយជំនាន់ទៅមួយជំនាន់ OPPO តែងតែរិះរក និងបង្កើតនូវបទពិសោធថតរូបថ្មីៗនៅលើ Reno Series របស់ខ្លួនទៅកាន់អ្នកប្រើប្រាស់ដោយមិនឲ្យខកចិត្តសោះឡើយ។ ហេតុនេះទើបធ្វើឲ្យស្មាតហ្វូន OPPO Reno Series 5G គ្រប់ជំនាន់មានភាពល្បីរន្ទឺខ្លាំង ជាពិសេសនោះគឺស្មាតហ្វូនម៉ូដែលថ្មីដែល OPPO គ្រោងនឹងបញ្ចេញឆាប់ៗនេះ បានធ្វើឲ្យតារាល្បីៗក្នុងស្រុកយើងជាច្រើនកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង និងនិយាយពីវាដោយការផូស និងស៊ែរជាមួយនឹងស្មាតហ្វូនស៊េរីថ្មីនេះពេញបណ្តាញសង្គម។ ចង់ដឹងថាតើពួកគាត់បានបង្ហាញអារម្មណ៍បែបណាខ្លះជាមួយនឹង OPPO Reno10 Series 5G?

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព

OPPO Reno10 Series 5G ជាស្មាតហ្វូនជំនាញថតរូប Portrait បែបអាជីពឈានមុខគេ ដែលបានអាប់ដេតជាមួយបច្ចេកវិទ្យាចុងក្រោយបង្អស់ជាមួយកាមេរ៉ា Telephoto Portrait ទំហំ 32MP បំពាក់បច្ចេកវិទ្យា Optical Zoom យកចិត្តអ្នកចូលចិត្តថតរូបមនុស្សជាពិសេស ទទួលបានគុណភាពដូចថតកាមេរ៉ាធំអ៊ីចឹង។

លោក Rick KH
លោក Rick KH
លោក Fong
លោក Fong
អ្នកនាង Jany
អ្នកនាង Jany
កញ្ញា Jasmine 
កញ្ញា Jasmine 
លោក Khemra
លោក Khemra
កញ្ញា Mina 
លោក Seak 

ក្រៅពីកាមេរ៉ាកាន់តែអស្ចារ្យ ស្មាតហ្វូននេះបានធ្វើការច្នៃប្រឌិតថ្មីបំផុតជាមួយនឹងរចនាបែបល្អប្រណីត និងងាយស្រួលក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ដោយបំពាក់អេក្រង់កោងបែប 3D កម្រិតកំពូល 120Hz ដែលអាចបង្ហាញពណ៌កម្រិត 1ពាន់លាន។

រូបភាព

មិនតែប៉ុណ្ណោះ ស្មាតហ្វូនស៊េរីនេះគឺបានឌីហ្សាញស័ក្កិសមបំផុតសម្រាប់មនុស្សសម័យថ្មីជាមួយនឹងភាពស៊ីវិល័យ មានរូបរាងជ្រុងកោង កម្រាស់ស្តើងត្រឹមតែ 7.99mm និងទម្ងន់ស្រាលត្រឹមតែ 185g ដែលទម្ងន់និងកម្រាស់នេះពិតជាងាយស្រួលក្នុងការចាប់កាន់នៅក្នុងដៃ និងដាក់ក្នុងកាបូបឬហោប៉ៅ។

រូបភាព

ដោយឡែក ថ្មក៏ជារឿងសំខាន់ផងដែរ ទើបស្មាតហ្វូននេះមិនភ្លេចបង្កប់បច្ចេកវិទ្យាសាកថ្មល្បឿនលឿន 67W SUPERVOOC ដោយគ្រាន់តែសាកថ្ម 5នាទីលេង Facebook បាន 3ម៉ោង ហើយគ្រាន់តែចំណាយពេលសាក 20នាទី ទទួលថាមពល 53% និងសាក 47នាទី ទទួលថាមពលពេញ 100%។

រូបភាព

ដូច្នេះ ការទន្ទឹងរង់ចាំជាយូររបស់លោកអ្នក ពិតជាមិនខកបំណងឡើយ! 2ថ្ងៃទៀត ជាពេលវេលាសំខាន់ ដែលត្រូវបើកបង្ហាញពីភាពអស្ចារ្យនៃអ្នកជំនាញ Portrait ជំនាន់ចុងក្រោយក្នុងកម្មវិធី «សម្ពោធជាផ្លូវការ OPPO Reno10 Series 5G» វេលាម៉ោង​ 4 រសៀលតទៅ តាមរយៈការផ្សាយផ្ទាល់ចេញពីផេគ Facebook របស់ក្រុមហ៊ុន OPPO​៕

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]