ប៉ោយប៉ែត៖ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ នេះ ក្រុមការងារ GANZBERG រង្វាន់យក្សបានរៀបចំកម្មវិធីអបអសារទដល់អតិថិជនកំពូលសំណាង ដែលពិសារស្រាបៀរ GANZBERG បានគាស់ក្រវិលកំប៉ុងឈ្នះរង្វាន់រថយន្ត Ford Ranger សេរីឆ្នាំ២០២៣ ចំនួន១គ្រឿង នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះដែរ GANZBERG បានធ្វើកម្មវិធីសប្បុរសធម៌មួយ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលពេញក្រុងប៉ោយប៉ែតតែម្តង នោះគឺកម្មវិធីចាក់សាំងម៉ូតូហ្វីជូនប្រជាពលរដ្ឋចំនួន ៨០០គ្រឿង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះផងដែរ មានរឿងរ៉ាវមួយដ៏រំជួយចិត្តស្ទើរស្រក់ទឹកភ្នែក ព្រោះមានស្រ្តីម្នាក់វ័យប្រហែល ៤០ឆ្នាំជាង បានបណ្តើរម៉ូតរបស់ខ្លួន ចំងាយប្រហែល ១គីឡូដី ព្រមទាំងមានស្ពាយចៅនៅពីមុខផង ព្រោះគាត់បានទទួលដំណឹងថា GANZBERG ចាក់សាំងម៉ូតូហ្វីជូនប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ដោយមើលឃើញស្ថានភាពរបស់គាត់លំបាកក្រុមការងារក៏បានចាក់សាំងម៉ូតូជូនគាត់មួយពេញ ហើយនឹងជូនថវិការដល់គាត់មួយចំនួនផងដែរ។

គួបញ្ជាក់ផងដែរថា GANZBERG តែងតែមានកម្មវិធីសប្បុរសធម៌ស្ទើរជារៀងរាល់ថ្ងៃដូចជា ចែកសំបុត្រឡានក្រុង ហ្វី ចែកមួកសុវត្ថិភាព ឧបត្ថម្ភដល់កាកបាទក្រហម ចាក់សាំងម៉ូតូហ្វី និងឃើញតែដើរប្រគល់រង្វាន់ឡានម៉ូតូ លុយជារៀងរាល់ថ្ងៃមិនដែលខាន។ ដោយសារសម្មភាពមនុស្សធម៌ដែលមិនចេះរីងស្ងួតនេះហើយ ដែលធ្វើអោយ GANZBERG ទទួលបានការគាំទ្រពីគ្រប់ទិសទីទូរទាំងប្រទេស ដូចពាក្យចាស់បុរាណបានពោលថា «ធ្វើល្អបានល្អ»៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]