ស្នេហា៖ ការជ្រើសរើសគូជីវិតគឺជាកត្តាដ៏សំខាន់មួយដែរ ព្រោះគូជីវិតគឺជាមនុស្សដែលអ្នកចំណាយពេលពេញមួយជីវិតរស់នៅជាមួយ។ ស្ត្រីខ្លះខ្លួនឯងជ្រើសរើសគូជីវិតខុសក៏ទឹកភ្នែកជូតក្បាលជង្គង់រាល់ថ្ងៃ ស្ត្រីខ្លះជ្រើសរើសគូជីវិតត្រូវក៏មានក្ដីសុខ។

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះស្រីៗសូមចងចាំថា ការជ្រើសរើសគូជីវិត គឺមិនមែនចេះតែបិទភ្នែកជ្រើសរើសយកទេ តែត្រូវមើលលើកត្តាសំខាន់ៗអស់ទាំងនេះ ដើម្បីឲ្យជីវិតមានក្ដីសុខ៖

១. ការប្រាស្រ័យទាក់ទងគ្នា

ស្រីៗត្រូវមើលថាតើ បុរសម្នាក់នោះពូកែទំនាក់ទំនងដែរឬទេ? ព្រោះជីវិតគូ ទាមទារឲ្យមានការប្រាស្រ័យទាក់ទងគ្នារវាងស្វាមីនិងភរិយា។ ពេលឈ្លោះគ្នាទៀតសោត ស្វាមីនិងភរិយាក៏ត្រូវព្យាយាមទំនាក់ទំនងដើម្បីកែខៃការយល់ច្រឡំនានា ឬការពិភាក្សាគ្នាពីនេះពីនោះ... ដូច្នេះបើសិនបុរសម្នាក់នេះមិនពូកែរឿងទំនាក់ទំនងទេ សម្ព័ន្ធភាពអាចនឹងមានភាពរកាំរកូស អាចមានកើតការយល់ច្រឡំឈានដល់ការបែកបាក់ជាដើម។​

រូបភាពតំណាង

២. ឃ្លាំមើលអត្តចរិតរបស់គេ

មិនថាអ្នកទើបចួបគេលើកដំបូង ឬជាគូស្នេហ៍របស់គេនោះឡើយ អ្នកតែងតែត្រូវចាំឃ្លាំមើលកាយវិការនិងអត្តចរិតរបស់គេ។ តើគេចិត្តល្អដាក់មនុស្សជុំវិញខ្លួនដែរទេ? មានសុជីវធម៌ដាក់ចាស់ទុំដែរទេ? គោរពមនុស្សស្រីនិងមិនវាយតម្លៃនាងដែរឬទេ?

៣. ត្រូវដឹងថាគេមានគោលដៅច្បាស់ណាស់

បុរសដែលគ្មានគោលដៅជីវិតច្បាស់លាស់ គឺពិបាកនឹងផ្ញើជីវិតជាមួយណាស់ ព្រោះវាប្រៀបដូចអ្នកទាំងពីរជិះទូកកណ្ដាលសមុទ្រ រកកោះត្រើយមិនបាន។ ត្រូវដឹងថាគេមានគោលដៅជីវិតយ៉ាងណា? ចង់សន្សំប្រាក់ទិញអ្វីខ្លះ? ចង់ប្រកបការងារបែបណា? តើក្រោយរៀបការ គេនឹងទំនុកបម្រុងអ្នក ឬចង់ឲ្យអ្នកជួយគេធ្វើការងារដើម្បីសន្សំប្រាក់?​

រូបភាពតំណាង

៤. ស្វែងយល់ពីទស្សនៈរបស់គេចំពោះ "គ្រួសារ"

នារីៗគួរដឹងថាបុរសម្នាក់នោះ មានទស្សនៈយ៉ាងម៉េចខ្លះទៅលើការបង្កើតគ្រួសារ។ តើគេចង់ឲ្យស្ត្រីជាភរិយាធ្វើអីខ្លះក្រោយរៀបការរួច? តើគេចង់បានកូនប៉ុន្មាននាក់និងទំនុកបម្រុងកូនៗនិងអ្នករបៀបម៉េច? តើគេចាត់ទុកគ្រួសារសំខាន់ក្នុងជីវិតដែរឬទេ?​

៥. តែងតែជឿលើញ្ញាណរបស់អ្នក

ក្នុងករណីដែលអ្នកទើបតែចួបបុរសម្នាក់នោះ អ្នកត្រូវប្រើញ្ញាណរបស់អ្នកមើលថាតើអ្នកអាចចុះសម្រុងជាមួយគេឬអត់? តើគេមើលទៅគួរឲ្យទុកចិត្ត គួរផ្ញើជីវិតលើឬអត់? បើសិនអារម្មណ៍ពីខាងក្នុងរបស់អ្នក ប្រាប់ថាអ្នកមិនអាចផ្ញើជីវិតជាមួយគេបានទេ គឺចូរធ្វើតាមចិត្តរបស់ខ្លួន។​

រូបភាពតំណាង

៦. មើលលើទង្វើដែលគេធ្វើដាក់អ្នក

ទឹកចិត្តនិងក្ដីស្រលាញ់របស់បុរសម្នាក់ គឺបង្ហាញចេញតាមទង្វើ មិនមែនពាក្យសម្ដីផ្អែមល្ហែមរបស់គេទេ។ នារីៗគួរតែឃ្លាំមើលឲ្យច្បាស់ថា ពេលនៅជាមួយអ្នក តើគេបានបង្ហាញការយកចិត្តទុកដាក់ចង់មើលថែអ្នកដូចជា ទាញកៅអីឲ្យអ្នក បើកទ្វារឲ្យអ្នក ការពារអ្នកដែរឬទេ?  

រូបភាពតំណាង

ប្រភព៖: healthshots

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]