ភ្នំពេញ៖ ថ្មីៗនេះ មហាជនជាច្រើនកំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះ សកម្មភាពសិស្សថ្នាក់ទី១២ Role play លេីកិច្ចពិធីកាត់ផ្កាស្លា ក្នុងសមត្ថភាពអំណាន ប្រពៃណីអាពាហ៍ពិពាហ៍ខ្មែរ។
ក្នុងនោះដែរ ក្រុមសិស្សថ្នាក់ទី១២មួយក្រុមនេះ បានដឹកនាំដោយខ្លួនឯង ទាំងសម្លៀកបំពាក់ របស់របរ ដឹកនាំថត សម្ដែង ទៅតាមប្រពៃណីខ្មែរដែលបានសិក្សាពីក្នុងសៀវភៅ។ យ៉ាងណាមិញ កិច្ចពិធីកាត់ផ្កាស្លា ដែលពួកគេបានសម្ដែង ស្ទេីរតែនឹងមិនឃេីញមានវត្តមាននៅក្នុងពិធីមង្គលការបច្ចុប្បន្ន ភាគច្រើនតែលេីអ្នកមានទ្រព្យធនសម្បូរទេីបធ្វេី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ ពិធីនេះចាំបាច់ ពោលគឺ រកផ្កាស្លាដែលល្អ សម្រាប់ប្រេីក្នុងកិច្ចពិធីមង្គល។ ក្នុងពិធីនេះគេប្រេីបទកន្លង់រ័ត្ន ម្លប់ដូង ចៅព្រាហ្មណ៍ជាដេីម។ រីឯអ្នកឡេីងបេះ គេរកតែបុរសណាមានគ្រួសារ មានសុភមង្គលមិនមានបញ្ហាផ្សេងៗ។ ដោយឡែក តាមរយៈពិធីនេះ យេីងអាចបណ្ដុះស្មារតីឲ្យពួកគេ ស្រលាញ់វប្បធម៌ជាតិ និងការសហការគ្នាជាក្រុម ផងដែរ៕
ប្រភព៖ Sopeak Chouk
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]