ភ្នំពេញ៖ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol Junior រដូវកាលទី២ នឹងឈានដល់វគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃសៅរិ៍ សប្ដាហ៍នេះហើយ ។ វគ្គផ្ដាច់ព្រ័ត្រនឹងធ្វើឡើងនៅក្នុងស្ទូឌីយោហង្សមាសផ្សារទំនើបអ៊ីអន១ ជាន់ទី៤ នៅថ្ងៃសៅរិ៍ទី ០៥ ខែសីហា ឆ្នាំ ២០២៣ នេះចាប់ពីម៉ោង ៨យប់តទៅ ព្រមទាំងផ្សាយផ្ទាល់ជូនទស្សនិកជនបានទស្សនាតាមរយៈកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ផងដែរ ។

សំបុត្រចូលទស្សនាផ្ទាល់តម្លៃត្រឹមតែ ២ម៉ឺនរៀលតែប៉ុណ្ណោះ ។ កៅអីទស្សនាមានកំណត់ ! តើកុមាររូបណានឹងក្លាយជាម្ចាស់ពានរង្វាន់រដូវកាលទី២នេះ ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព

កុមារដែលពោរពេញដោយសមត្ថភាពទាំង ៤រូបចុងក្រោយរួមមាន កុមារី សំ លីដា កុមារា ញឹប កូវីត កុមារា វាសនា ធីណារាជ និងកុមារា សឹម ចាន់រ័ត្ន ។ ទម្រាំតែឈានមកដល់វគ្គនេះ កុមារទាំង៤ បានឆ្លងកាត់នូវការប្រកួតប្រជែងសមត្ថភាពជាច្រើនដំណាក់កាលពីគណៈកម្មការ និងឆ្លងកាត់នូវការដាក់ពិន្ទុពីទស្សនិកជនក្នុងវគ្គ Live Show ។ ដូច្នេះ ដល់ពេលហើយ តែគោលដៅរបស់ពួកគេត្រូវកំណត់យ៉ាងពិតប្រាកដពីទស្សនិកជន ដើម្បីសម្រេចថា តើអ្នកណាពិតជាសាកសមពិតប្រាកដជាអាយដលជំនាន់ថ្មី ជាម្ចាស់ពាន និងជាតារាចម្រៀងកុងត្រាវ័យក្មេងថ្មីក្នុងផលិតកម្មរស្មីហង្សមាស ។

រូបភាព

ការសម្រេចមួយនេះ ប្រគល់ជូនមហាជនអ្នកគាំទ្រហើយ ។ បោះឆ្នោតជូនអ្នកមានសមត្ថភាពពិតប្រាកដដើម្បីអោយរូបគេអាចបន្តនូវវិថីវែងឆ្ងាយនៃសិល្បៈកម្ពុជា ។

កុំភ្លេចរងចាំទស្សនាទាំងអស់គ្នា កម្មវិធី Cambodian Idol Junior រដូវកាលទី២ នឹងផ្សាយផ្ទាល់វគ្គផ្ដាច់ព្រ័ត្រ ចាប់ពីម៉ោង ៨យប់នេះតទៅ ៕

កុមារា ញឹប កូវីត
កុមារា សឹម ចាន់រ័ត្ន 
 កុមារា វាសនា ធីណារាជ
កុមារី សំ លីដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]