កូរ៉េខាងត្បូង៖ ដូចដែលបានដឹងហើយ តារាសម្ដែងប្រុស លោក Song Joong Ki និងភរិយា Katy Louise Saunders បានស្វាគមន៍កូនប្រុសដំបូងរបស់ពួកគេ យ៉ាងសប្បាយរីករាយនៅថ្ងៃទី ១៤ ខែមិថុនា កន្លងទៅនេះ ខណៈចាប់តាំងពីពេលនោះមក មហាជនតែងតែទន្ទឹងរង់ចាំពីព័ត៌មានថ្មីៗ អំពីកូនប្រុសរបស់អ្នកទាំងពីរ ផងដែរ។ 

ដោយឡែក ថ្មីៗនេះ តាមរយៈប្រភព Sports Chosun បាន​បង្ហាញ​ព័ត៌មាន​ដ៏​កម្រ​អំពី​រឿងរ៉ាវគ្រួសាររបស់តារាប្រុសរូបនេះ ដោយបានលើកឡើងថា លោក Song Joong Ki ពិតជាស្រលាញ់កូនប្រុសខ្លាំងណាស់ និងតែងតែឧស្សាហ៍ទៅហាងទំនើបៗ ដើម្បីទិញខោអាវឱ្យកូនប្រុស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ គេបានដឹងថា ខោឬអាវ ក្មេងប្រុសភាគច្រើននៅហាងនោះ មានតម្លៃប្រហែល ៤០០,០០០ វ៉ុន (ប្រហែល ៣០៦ដុល្លារ)។ ហើយប្រសិនបើ ឈុតនោះរួមបញ្ចូលទាំង អាវឬសំពត់ បូកនឹងកាបូបដៃមួយ តម្លៃអាចឡើងដល់ ៦០០,០០០ វ៉ុន (ប្រហែល ៤៥៩ដុល្លារ) ខណៈដែលអាវ មានតម្លៃថោកបំផុតនៅទីនោះ មានតម្លៃប្រហែល ១៦០,០០០ វ៉ុន (ប្រហែល ១២២ដុល្លារ) ផងដែរ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Song Joong Ki 
Song Joong Ki 
Song Joong Ki 
Song Joong Ki 
Song Joong Ki និងភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]