តៃវ៉ាន់៖ សម្រាប់តារាសម្ដែងស្រីតៃវ៉ាន់ Ruby Lin ហៅ ចៀវៃ និងស្វាមី លោក Wallace Huo តែងតែត្រូវបានមហាជនជាច្រើនតាមដាន ពីជីវិតរស់នៅរបស់អ្នកទាំងពីរ ក្រោយពីបានសាងគ្រួសារនឹងគ្នាជាច្រើនឆ្នាំ បើទោះបីជាកាលពីកន្លងមក រឿងរ៉ាវក្នុងគ្រួសារបានលេចចេញនូវចចាមអារាមពីការប្រេះឆា មិនឈប់ឈរក៏ដោយ។
ប៉ុន្តែកាលពីថ្មីៗកន្លងទៅនេះវិញ តារាសម្ដែងស្រី Ruby Lin ស្រាប់តែបានបង្ហោះនូវរូបភាពមួយ ដែលធ្វើឲ្យប្រិយមិត្តផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយនៅក្នុងនោះ ក៏បានបង្ហាញពីការរៀបចំ ក្នុងឱកាសគម្រប់ខួបស្នេហ៍ ៧ ឆ្នាំរបស់នាង និងស្វាមី ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមរយៈរូបភាពនោះ តារាស្រី Ruby Lin និង ស្វាមី បានលើកកែវស្រាក្រហម ដោយភ្ជាប់ជាមួយសារបង្ហោះសរសេរយ៉ាងខ្លី បង្ហាញពី លេខ ៧ ជាមួយនឹងនិមិត្តសញ្ញាផ្កា និងបេះដូង។ ហើយនេះក៏អាចបញ្ជាក់ឲ្យឃើញថា ជីវិតគូស្វាមីភរិយារបស់តារាប្រុសស្រីមួយគូនេះ គឺនៅតែមានភាពផ្អែមល្អែម ពោរពេញដោយក្ដីសុខ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]