កម្សាន្ត៖ ប្រិយមិត្តភាគច្រើន ដែលគាំទ្រតារាចម្រៀងកូរ៉េ ច្បាស់ជាស្គាល់ Suga ដែលជាសមាជិកក្រុម BTS ដ៏ល្បីល្បាញទូទាំងពិភពលោក។ ទន្ទឹមនឹងនោះ Suga កំពុងតែមមាញឹកនឹងការប្រគុំតន្ត្រី Agust D-Day tour របស់លោកក្នុងនាមជាតារាចម្រៀងទោល ដែលថ្មីៗនេះ ការប្រគុំតន្ត្រីធ្វើឡើងនៅប្រទេសកូរ៉េ។

Suga
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលធ្វើឲ្យអ្នកគាំទ្រក្ដុកក្ដួលនោះគឺ តារាចម្រៀងប្រុសរូបនេះ ច្រៀងបណ្ដើរទឹកភ្នែកហូរបណ្ដើរ នៅក្នុងបទ Amygdala ដែលចម្រៀងមួយនេះបង្កប់ទៅដោយអត្ថន័យរឿងរ៉ាវជីវិតរបស់ Suga ជាច្រើន ដែលលោកធ្លាប់ជួបការលំបាក ហើយក៏ភ្ជាប់ជាមួយស្ថានភាពជម្ងឺរបស់ម្ដាយឪពុកលោកផងដែរ។

Suga

លើសពីនោះ គ្រួសារទាំងមូលរបស់តារារ៉េបរូបនេះ និង សមាជិកក្រុមទាំង៦រូបទៀត ក៏បានចូលរួមទស្សនាខនសឺតនាថ្ងៃបញ្ចប់នេះ ដែលធ្វើឲ្យរូបលោកកាន់តែមានអារម្មណ៍រំជួលចិត្តនៅពេលដែលច្រៀងបទ Amygdala បន្ថែមទៀត ធ្វើឲ្យទប់ទឹកភ្នែកមិនជាប់ និង យំយកតែម្ដង នៅនឹងមុខអ្នកគាំទ្ររាប់ម៉ឺននាក់។

   Suga

គួរបញ្ជាក់ផងដែរ អ្នកគាំទ្រច្បាស់ជាស្គាល់មនុស្ស Suga ហើយថា លោកជាមនុស្សចិត្តត្រជាក់ មិនសូវបង្ហាញអារម្មណ៍ ទើបនេះជាលើកទីមួយ ដែលធ្វើឲ្យអ្នកគាំទ្រមានអារម្មណ៍ក្ដុកក្ដួលយំទៅតាមអាយដលខ្លួនដែរ៕

Suga
Suga
Suga និង សមាជិកទាំង៦នាក់ទៀត
គ្រួសាររបស់ Suga

សូមទស្សនាវីដេអូខាងក្រោមនេះ៖

Suga យំ
@_bangtinyyyy_ my heart just broke into millions of pieces seeing him crying.. #suga #yoongi ♬ Cars outside x Cars outside - all
Suga យំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]