កម្សាន្ត៖ ជាការពិតណាស់ តារាសម្ដែងប្រុស ដ៏មានមន្ដស្នេហ៍ Jung Haein គឺជាដៃគូសម្ដែងដ៏ជិតស្និតរបស់ Jisoo នៅក្នុងរឿង Snowdrop ដែលអ្នកគាំទ្រនាំគ្នាគិតថាសមគ្នា។ ដោយឡែក Jisoo បែរជាកំពុងមានទំនាក់ទំនងស្នេហាជាមួយតារាប្រុសមួយរូបផ្សេងទៀត Ahn Bo Hyun ដែលធ្វើឲ្យហ្វេនភ្ញាក់ផ្អើលគិតមិនដល់។
ងាកមកមើល Jung Haein ឯនេះវិញ លោកក៏មានការភ្ញាក់ផ្អើលមិនចាញ់ហ្វេនដែរ ដែលលោកមិនរឿងទាល់តែសោះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះ ថ្មីៗនេះ នៅក្នុងកម្មវិធី Fan Meeting របស់ Haein លោកបាននិយាយផ្ដាំហ្វេនថា បើស្រឡាញ់គេ ឲ្យឆាប់សារភាព កុំឲ្យមានការស្ដាយក្រោយ។
តាមរយៈសម្ដីបែបនេះ វាពិតជាត្រូវជាមួយសាច់រឿងរបស់លោក ដែលអ្នកគាំទ្រនាំគ្នាគិតពិតមែនថា រូបលោកលួចស្រឡាញ់ Jisoo តែមិនហ៊ានសារភាព ឥលូវបែរជាហួសពេលអស់ ក៏ព្រោះតែអ្នកដ៏ទៃគេក្លាហានជាងលោក។ បើទោះបីជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាការយល់ឃើញរបស់អ្នកគាំទ្រប៉ុណ្ណោះ សង្ឃឹមថា Haein នឹងរកឃើញនារីដែលលោកស្រឡាញ់មិនឲ្យខកចិត្តដូចលើកនេះ៕
ប្រភព៖ Yeux Jeudi
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]