សង្គម៖ ថ្មីៗនេះ មានគណនីហ្វេសប៊ុកមួយ បានចែករំលែកពីទិន្នន័យមិនពិត នៃការផ្ទុះឡើងនៃជំងឺអេដស៍ កើនឡើងជាង ១ពាន់នាក់។ ដែលជាមូលហេតុបង្កការភ័យខ្លាច និងការភ័ន្តច្រឡំដល់ប្រជាជនកម្ពុជា តាមរយ:ការចែករំលែកតាមបណ្ដាយសង្គមមួយនេះ។

ទន្ទឹមគ្នានេះ ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាស ច្រានចោលទាំងស្រុងភ្លាមៗថា ជាព័ត៌មានមិនពិតនោះទេ។ ដូច្នេះសូមឲ្យម្ចាស់គណនីហ្វេសប៊ុក ដែលបានផ្សាយនោះ បញ្ឈប់ការផ្សាយបែបននេះតទៅទៀត។ ក្រសួងសុខាភិបាល ថែមទាំងបានអំពាវនា​វដល់ប្រជាជនកម្ពុជាចូលរួមទប់ស្កាត់ និងបញ្ឈប់ការផ្សាយរឿងមិនពិតបែបនេះតទៅទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដើម្បីចូលរួមទប់ស្កាត់ចៀសវាងរាល់ព័ត៌មានមិនពិតអំពីមេរោគអេដស៍ ក្រសួងសុខាភិបាល បានបង្ហាញឈ្មោះស្ថាប័នធ្វើការពាក់ព័ន្ធ និងមេរោគអេដស៍រួមមាន  អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សេីស្បែកនិងកាមរោគ និងអង្គការយូអ៉ិនអេដស៍ (UNAIDS)៕ 

ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]