កម្សាន្ត៖ ជឿជាក់ថា មិត្តៗអ្នកអាន ច្បាស់ជាធ្លាប់បានទស្សនារឿង កប៉ាល់ទីតានិច រួចមកហើយ ដែលរឿងនេះ មានភាពល្បីល្បាញជាខ្លាំង តាំងពីជាង២០ឆ្នាំមុនរហូតមកដល់បច្ចុប្បន្ន។ កាលពីថ្មីៗនេះ រូបភាពកាត់ត របស់តួអង្គទាំង២ នៅក្នុងរឿង កប៉ាល់ទីតានិច Jack និង Rose បានធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំង។
ដោយមានអ្នកបង្ហោះ រូបកាត់តទាំងនេះ នៅក្នុងបណ្ដាញសង្គម ដែលគេបានកាត់តរូបតួអង្គទៅក្នុង ប្រាសាទអង្គរវត្ត។ នៅក្នុងនោះ គេឃើញទិដ្ឋភាពនៅទីធ្លារនៃប្រាសាទអង្គរវត្ត ដោយមានតួអង្គ Jack និង Rose កំពុងសារសងគ្នា មើលទៅពិតជាដូចពិតៗ។
ជាពិសេស គ្រប់រូបទាំងអស់ ត្រូវបានគេកាត់តយ៉ាងជំនាញ ដោយមើលទៅសមទៅនឹងប្រាសាទអង្គរ វាប្រៀបដូចជាគេបានថតរឿងនេះ នៅសៀមរាបអញ្ចឹងដែរ។ មិនតែប៉ុណ្ណោះ អ្នកលេងបណ្ដាញសង្គមនាំគ្នាស៊ែរចែករំលែករូបកាត់តទាំងនេះ ជាហូរហែរផងដែរ៕
ប្រភព៖ KON LEE
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]