សុខភាព៖ មនុស្សជាច្រើនលើលោក ជាពិសេសគឺមនុស្សពេញវ័យ ពិតជាចូលចិត្តផឹកកាហ្វេខ្មៅ ខ្លាំងណាស់ ដល់ថ្នាក់អ្នកខ្លះក្លាយជាមនុស្សញៀនកាហ្វេ ត្រូវផឹករាល់ថ្ងៃ ទើបនៅស្រណុកក្នុងខ្លួន។ អ្នកខ្លះផឹកមួយថ្ងៃ១កែវ ប៉ុន្តែអ្នកខ្លះទៀតផឹករហូតដល់ ២ - ៣ កែវឯណោះ។
ការផឹកកាហ្វេខ្មៅ គឺមានសារប្រយោជន៍ជាច្រើនដល់រាងកាយ ប៉ុន្តែស្របគ្នានោះ ការផឹកលើសបរិមាណលើសកម្រិត គឺផ្ដល់ផលអាក្រក់មកកាន់រាងកាយយើងទៅវិញទេ។ យ៉ាងណាមិញ យោងតាមការស្រាវជ្រាវ បានបញ្ជាក់ថា ការផឹកភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន លើសពី ៤០០ មីលីក្រាម ឬស្មើនឹង ៤ ទៅ៥កែវកាហ្វេ ក្នុងមួយថ្ងៃ អាចផ្ដល់ផលអាក្រក់មកលើរាងកាយអ្នក ជាជាងការផ្ដល់អត្ថប្រយោជន៍ ជាពិសេសសម្រាប់អ្នកដែលកំពុងផឹកថ្នាំផ្សេងៗ។
ដូច្នេះ អ្នកគួរប្រុងប្រយ័ត្នលើការផឹកកាហ្វេលើសបរិមាណ ហើយបើសិនមានអាការៈដូចជា គេងមិនលក់, ក្លាយជាញ័រញាក់, ចង្វាក់បេះដូងដើរលឿន, ឈឺក្រពះ , ចង់ក្អួត, ឈឺក្បាល និងមានអារម្មណ៍មិនសប្បាយចិត្ត (dysphoria) គឺមានន័យថាអ្នកទទួលទានកាហ្វេលើសបរិមាណហើយ៕
ប្រភព៖: fda
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]