ភ្នំពេញ៖ កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក ដែលមានវត្តមានដំបូងគេនៅកម្ពុជា The Voice Cambodia រដូវកាលទី3 បានបញ្ចប់វគ្គ The Battles ហើយកាលពីយប់មិញនេះ ដោយរកបាននូវបេក្ខជនឆ្នើមៗជាច្រើនរូប។
នៅចាំបានថាបេក្ខនារី សុខុម រចនា ត្រូវបានទទួលរងនូវព្យុះរិះគន់យ៉ាងច្រើនសន្ធឹកពីបណ្តាអ្នកទស្សនា ដោយសារតែពាក្យសម្តីមួយចំនួនដែលតាមពិតទៅបេក្ខនារីម្នាក់នេះពិតជាមិនមានចេតនាឲ្យរឿងបែបនេះកើតឡើងសោះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែចូលមកដល់វគ្គ The Battles កាលពីយប់មិញនេះ បេក្ខនារីដែលធ្លាប់តែច្រៀង Cover ម្នាក់នេះបានប៉ះជាមួយជើងខ្លាំងមួយរូបទៀតគឺបេក្ខនារី ឈិន ស្រីណុច ដែលស្ថិតនៅក្នុងក្រុមខូចស៍ កញ្ញា ដូចគ្នា។
«នឹកមនុស្សម្នាក់ដែលមិនធ្លាប់ឈប់ស្រលាញ់ខ្ញុំ» គឺជាបទកំពូលមួយដែលត្រូវប្រើសំឡេងខ្ពស់ខ្លាំង តែបេក្ខនារីដ៏មានសមត្ថភាពទាំងពីរធ្វើបានយ៉ាងល្អរហូតធ្វើឲ្យខូចស៍ទាំង4 មិនអាចមិនក្រោកឈរសាទរឲ្យបាន ជាពិសេសគឺខូចស៍កញ្ញា ដែលជាអ្នកបានបង្វឹកដោយផ្ទាល់ គឺរំភើបរហូតដល់ស្រក់ទឹកភ្នែកទៀតផង។
ទីបំផុតបេក្ខនារី សុខុម រចនា ត្រូវបានចម្រេចជ្រើសរើសឲ្យឡើងទៅកាន់វគ្គបន្ទាប់ពីខូចស៍ កញ្ញា ហើយខូចស៍ទាំង3 ទៀត មិនបង្អង់យូរក៏បានធ្វើការគោះប៊ូតុង STEAL យកបេក្ខនារី ឈិន ស្រីណុច ភ្លាមៗតែម្តង។
គួរបញ្ជាក់ផងដែរថា មានតែបេក្ខនារី ឈិន ស្រីណុច ម្នាក់ប៉ុណ្ណោះក្នុងរដូវកាលនេះ ដែលទទួលបានការ STEAL រហូតដល់ទៅ 3ខូចស៍។
គួរបញ្ជាក់ផងដែរថា កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia ចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃអាទិត្យ ម៉ោង 8យប់លើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]