ភ្នំពេញ៖ អាចនិយាយបានថា សម្រាប់កំពូលតារាចម្រៀង អ្នកនាង សុគន្ធ និសា តែងតែត្រូវបានមហាជនកោតសរសើរ និងពេញចិត្តយ៉ាងខ្លាំង ទៅនឹងសមត្ថភាពច្រៀងបានយ៉ាងពីរោះរណ្ដំ ខណៈដែលទទួលបានងារជាគណកម្មការក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក ផងដែរ។ 

ប៉ុន្តែ បន្ទាប់ពីបេសកកម្មជាគណៈកម្មការត្រូវបានបញ្ចប់ ស្រាប់តែលេចឮដំណឹងថា អ្នកនាង សុគន្ធ និសា នឹងដកខ្លួនចេញពីសិល្បៈមួយរយៈ ដើម្បីទៅបំពេញកិច្ចការមួយចំនួន នៅឯសហរដ្ឋអាមេរិក។ ខណៈថ្មីៗនេះ ក៏មានរូបភាព ពីមិត្តៗរបស់តារាចម្រៀងស្រីរូបនេះ បានចេញមកជូនដំណើរដល់រូបនាង និងស្វាមី នៅឯអាកាសយានដ្ឋាន ដើម្បីត្រៀមធ្វើដំណើរចេញទៅក្រៅប្រទេស ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ខណៈដែលបានឃើញបែបនេះ ហ្វេនៗក៏បានជូនពរឲ្យតារាស្រីរូបនេះ ព្រមទាំងស្វាមី មានសុខសុវត្ថិភាពក្នុងការធ្វើដំណើរ និងសង្ឃឹមថា នាងនឹងវិលត្រឡប់ចូលក្នុងសិល្បៈវិញ ក្នុងពេលឆាប់ៗនេះ ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា និង ណាក់ ស្រីណា
សុគន្ធ និសា និង ណាក់ ស្រីណា
រូបភាពជុំគ្នា ពេលជូនដំណើរ សុគន្ធ និសា
រូបភាពជុំគ្នា ពេលជូនដំណើរ សុគន្ធ និសា 
រូបភាពជុំគ្នា ពេលជូនដំណើរ សុគន្ធ និសា 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]