ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃអង្គារនេះ បានឲ្យដឹងថា កម្ពុជាទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាប។ បន្ទាប់មកចាប់ពីថ្ងៃទី១២ ខែសីហា ទទួលឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាបអូសបន្លាយលើភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ឡាវ និងប្រទេសវៀតណាម ជាមួយខ្យល់មូសុងនិរតីមធ្យម។ 

លក្ខណៈទាំងនេះនឹងធ្វើឲ្យ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. តំបន់ទំនាបកណ្ដាល

-សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ អង្សារសេ

-សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ អង្សារសេ

-អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយ ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់កម្រិតខ្សោយ ។

២. តំបន់ខ្ពង់រាប

-សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ អង្សារសេ

-សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ អង្សារសេ​

-អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយ ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់កម្រិតខ្សោយ ។

៣. តំបន់មាត់សមុទ្

-សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ អង្សារសេ

-សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ អង្សារសេ

-អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយ ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់កម្រិតមធ្យម៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

សេចក្ដីប្រកាស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]