ស្នេហា៖ ស្នេហារវាងមនុស្សពីរនាក់ កើតឡើងនៅពេលអ្នកទាំងពីរមានក្ដីស្រលាញ់ចំពោះគ្នាទៅវិញទៅមក ព្រមទាំងផ្ដល់ភាពស្មោះត្រង់ចំពោះគ្នា តែកាលៈទេសៈខ្លះគឺ មិត្តប្រុស ឬមិត្តស្រី ភរិយា ឬស្វាមី របស់អ្នក រាងពូកែហួងហែងប្រចណ្ឌបន្តិចហើយ។

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​មនុស្សពូកែប្រចណ្ឌ តែងតែព្យាយាមឃាត់ឃាំងអ្នកមិនឲ្យនិយាយ ឬប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ដូចជាមិត្តរួមការងារ ឬមិត្តភក្តិ ដោយគិតថាអ្នកអាចនឹងមានចិត្តស្រលាញ់ពួកគេ។ ពេលខ្លះ ការហួងហែងប្រចណ្ឌខ្លាំងពេកធ្វើឲ្យសម្ព័ន្ធភាពប្រេះស្រាំ ឬធ្វើឲ្យភាគីម្ខាងទៀតនឿយណាយ។​

យ៉ាងណាមិញ មានវិធីសាស្ត្រមួយចំនួនដែលអាចជួយឲ្យអ្នកទប់ទល់នឹងដៃគូពូកែប្រចណ្ឌ៖

១. ដោះស្រាយគ្នាជាមួយដៃគូរបស់អ្នក

មិនថាអ្នកជាសង្សារ គូដណ្ដឹង ឬស្វាមីភរិយាទេ ការជជែកគ្នាជាដំណោះស្រាយដ៏ល្អបំផុតមួយ។ ក្នុងន័យនេះ អ្នកត្រូវសួរពីខ្លួនគេឲ្យបានច្រើន សួរពីអ្វីដែលគេគិត ព្រោះជួនកាល ការដែលគេហួងហែងប្រចណ្ឌអ្នកខ្លាំងគឺដោយសារតែគេធ្លាប់ត្រូវអតីតដៃគូផិតក្បត់ ឬមិនពេញចិត្តសម្រស់របស់ពួកគេជាដើម។ ការដែលអ្នកយល់ពីដៃគូអ្នកកាន់តែច្បាស់ អ្នកកាន់តែអាចស្វែងរកដើមចមនៃបញ្ហាបានកាន់តែស្រួល។​

រូបភាពតំណាង

២. បើកចិត្តនិយាយ និង ស្មោះត្រង់នឹងគ្នា

ភាពស្មោះត្រង់ជាចំណុចសំខាន់មួយមិនអាចអត់បាន នៅក្នុងសម្ព័ន្ធភាពស្នេហាមួយ។ ដើម្បីមិនឲ្យពួកគេគិតច្រើន អ្នកត្រូវប្រាប់ពួកគេពីអារម្មណ៍អ្នកចំពោះមនុស្សជុំវិញ ដូច្នេះហើយដៃគូអ្នកនឹងមិនគិតច្រើន។​

៣. កុំព្យាយាមនិយាយវាយបកទៅកាន់ដៃគូអ្នក(នៅពេលគេប្រចណ្ឌ)

បើសិនក្នុងករណី កើតមានជម្លោះ ហើយដៃគូអ្នកប្រចណ្ឌហួងហែងអ្នកខ្លាំង សូមកុំនិយាយបន្ទោសឬវាយបកទៅគេវិញដូចជា "អ្នកគួរតែជឿជាក់ខ្ញុំ! " ឬ " ខ្ញុំមិនបានធ្វើអីខុសផង!​" ជំនួសមកវិញ ត្រូវនិយាយដោះស្រាយយ៉ាងស្រទន់ ហើយប្រាប់ពួកគេថាអ្នកមិនបានគិតអ្វីទៅលើមនុស្សដែលគេប្រចណ្ឌអ្នកជាមួយទេ។

រូបភាពតំណាង

៤. យកចិត្តទុកដាក់ និង ប្រុងប្រយ័ត្នជានិច្ច

អ្នកត្រូវចេះគិតដល់អារម្មណ៍របស់ដៃគូអ្នក ចេះខ្វល់ខ្វាយ និងយកចិត្តទុកដាក់ពីអារម្មណ៍ពួកគេ។ បើសិនដៃគូអ្នកមិនចូលចិត្តឲ្យអ្នកទៅស្និទ្ធស្នាលនឹងម្នាក់នេះឬម្នាក់នោះ អ្នកគ្រាន់តែប្រយ័ត្នប្រយែង មិនបង្ហាញកាយវិការណាស្និទ្ធស្នាលដាក់គេនោះទៅ ឬក៏ព្យាយាមរក្សាគម្លាត ដើម្បីឲ្យដៃគូអ្នកមើលឃើញថា អ្នកគិតដល់អារម្មណ៍គេជានិច្ច។​

៥. បង្ហាញពីមនោសញ្ចេតនាយ៉ាងបើកចំហ

មិនថាការបង្ហាញមនោសញ្ចេតនាដោយពាក្យសម្ដី ឬភាសារាងកាយទេ វាជាដំណោះស្រាយមួយដ៏ល្អដើម្បីឲ្យដៃគូអ្នកមានអារម្មណ៍ថាអ្នកស្រលាញ់គេ ចាត់ទុកគេជាមនុស្សសំខាន់។ ដៃគូអ្នកអាចនឹងពូកែប្រចណ្ឌដោយសារតែមិនសូវបានទទួលការសម្ដែងមនោសញ្ចេតនាពីអ្នក។ ពេលនៅជាមួយដៃគូអ្នកតែពីរនាក់ ប្រើប្រាស់ភាសារាងកាយដូចជាឱបជាដើម ដើម្បីបញ្ជាក់ថាអ្នកស្រលាញ់គេ៕  

រូបភាពតំណាង

ប្រភព៖: paired

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]