សៀមរាប៖ កាលពីរសៀលម៉ោង១នាថ្ងៃទី៧ ខែសីហា ឆ្នំា២០២៣ ក្រុមហ៊ុនស្រាបៀរ GANZBERG បានរៀបចំកម្មវិធី GANZBERG ​រង្វាន់យក្ស ចិត្តល្អ ចាក់សាំងម៉ូតូហ្វ្រីជូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប ចំនួន៧០០គ្រឿង។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខណៈពេលនោះដែរមានបងស្រី២នាក់ដែលបានមកយកសន្លឹកចាក់សាំងម៉ូតូហ្វ្រីពីក្រុមការងារ GANZBERG នៅដែលពួកគាត់បានទទួលកន្ទុយប័ណ្ណចាក់សាំងហើយ គាត់ក៏បានយកម៉ូតូទៅចាក់សាំង។ បន្ទាប់មកទៀតគាត់ទៅទិញបាយនិងម្ហូបចំនួន១០ប្រអប់មកជូនក្រុមការងារវិញ ហើយពួកគាត់បានប្រាប់មកដល់ក្រុមការងារថានេះទឹកចិត្តបន្តិចបន្តួចរបស់គាត់ទោះមិនច្រើន តែគាត់ពិតជាពេញចិត្តនូវសកម្មភាពសប្បុរសធម៌របស់ក្រុមហ៊ុន GANZBERG ខ្លំាងណាស់។

រូបភាព

ព្រោះរាល់ថ្ងៃនេះ គាត់តែងតែឃើញគេផុសនៅលើបណ្ដាញសង្គមហ្វេសប៊ុក ស្ទើរគ្រប់ខេត្តក្រុងទៅហើយអំពីសកម្មភាពសប្បុរសធម៌របស់ក្រុមហ៊ុន GANZBERG។ ហេតុនេះហើយបានជាគាត់ចង់អរគុណដល់ក្រុមហ៊ុន ដែលមានកម្មវិធីចាក់សំាងម៉ូតូហ្វ្រីរហូតដល់ ៧០០ គ្រឿងជូនប្រជាពលរដ្ឋនៅក្នុងខេត្តរបស់គាត់។ គាត់ពិតជារំភើបខ្លាំងណាស់ នឹងសំណូមពរអោយក្រុមហ៊ុន GANZBERG បន្តនូវសកម្មភាពសប្បុរសធម៌ល្អៗបែបនេះតទៅទៀត ។

រូបភាព

នេះជាទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់បងស្រីទាំងពីរនៅខេត្តសៀមរាប បងស្រីពិតជាល្អពេកហើយ សូមអរគុណដល់សណ្ដានចិត្តដ៏ធំធេងរបស់បងស្រីទំាងពីរ ដែលបានចំណាយថវិកាផ្ទាល់ខ្លួនទិញបាយជូនដល់ក្រុមការងារ GANZBERG។ ការធ្វើល្អវាតែងទទួលបានផលល្អមកវិញ ពិតជាដូចពាក្យចាស់ពោលថា ធ្វើល្អបានល្អ ពិតជាសសើរអំពើល្អរបស់បងស្រី ដែលនៅខេត្តសៀមរាបខ្លំាងមែនទែន។

សូមជួយចែករំលែងព័ត៌មាននេះចំពោះទឹកចិត្តដ៏ប្រពៃដល់បងស្រីអ្នកសៀមរាបទាំងអស់គ្នាផង។ នេះគឺជាកត្តាជំរុញនិងលើកទឹកចិត្តខ្លំាង ដល់ក្រុមហ៊ុន GANZBERG។ ពិសាដោយការទទួលខុសត្រូវ៕ 

រូបភាព
រូបភាព
រូបភាព
 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]