ចិន៖ ក្រៅពីមានភាពល្បីល្បាញនៅក្នុងរង្វង់សិល្បៈ ដែលទទួលបានការគាំទ្រយ៉ាងច្រើនហើយនោះ ថ្មីៗនេះ តារាសម្ដែងជើងចាស់ លោក Jackie Chan ត្រូវបានគេរាយការណ៍ថា ជាម្ចាស់ទូកក្តោងទំនើបមួយមានឈ្មោះថា Jinlong ។

ក្នុងនោះដែរ បានបង្ហាញឲ្យដឹងថា ទូកមួយនេះត្រូវបានបើកដំណើរការក្នុងឆ្នាំ ២០១៩ ខណៈពីរឆ្នាំបន្ទាប់ពីតារាសម្តែងបានបញ្ជាវា។ ទូកមួយនេះមានប្រវែង ៤៧ ម៉ែត្រ ហើយត្រូវបានរចនាឡើងដោយក្រុមហ៊ុន Mulder Design (ហូឡង់) ដែលបានសហការជាមួយក្រុមហ៊ុនផលិតកប៉ាល់ចិន Jinlong ផងដែរ។ ជាពិសេស ទូកក្ដោងដ៏ទំនើបមួយនេះ មានគ្រឿងបរិក្ខារទំនើបៗដូចជា បណ្ណាល័យឯកជន កាប៊ីនភ្ញៀវចំនួនប្រាំមួយ កន្លែងហាត់ប្រាណ និងទូកផ្ទះឯកជនមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ នេះ​មិន​មែន​ជា​ទូក​ទេសចរណ៍​ដំបូង​របស់ លោក Jackie Chan នោះទេ ខណៈដែលតារាសម្តែងរូបនេះ បានទិញទូកទំនើបមួយប្រវែង ៣៨ ម៉ែត្រពីក្រុមហ៊ុន Ruiying Yachts ក្នុងឆ្នាំ ២០១៧ ដែលបានមកជាមួយនឹងការបំពាក់គ្រឿងបរិក្ខារ ដូចជា កន្លែងសម្រាកធំទូលាយ បន្ទប់ខារ៉ាអូខេ រោងកុន អាងទឹកក្តៅ និងកន្លែងហាត់ប្រាណ ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Jackie Chan
Jackie Chan
Jackie Chan
Jackie Chan
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]