ភ្នំពេញ៖ កាលពីថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០២៣ ម្សិលមិញនេះ ក្រសួងទេសចរណ៍ បានចេញនូវសេចក្ដីថ្លែងការណ៍មួយ ពាក់ព័ន្ធនឹងការចាត់វិធានការ ទៅលើបុគ្គលឈ្មោះ Nigel Ng ឬដែលយើងភាគច្រើនស្គាល់ថា Uncle Roger ដោយបុគ្គលរូបនេះ បាននិយាយពាក្យមិនល្អតាមរយៈវីដេអូ ប្រៀបដូចជាការមើលងាយទៅដល់ម្ហូបខ្មែរ ថាមិនឆ្ងាញ់ និងប្រៀបបានអាហារកាកសំណល់របស់ប្រទេសថៃថែមទៀតផង។
ដោយឡែក ក្រោយដឹងរឿងនេះ ក្រសួងទេសចរណ៍ក៏មិនឈរនៅស្ងៀម ក៏បានចេញសេចក្ដីថ្លែងការណ៍នេះ ដើម្បីដាក់ស្នើឲ្យ Uncle Roger ធ្វើការសុំទោសជាសាធារណៈចំពោះប្រជាជនកម្ពុជា និងកែតម្រូវវីដេអូដែលបានបង្ហោះនោះឡើងវិញជាបន្ទាន់ផងដែរ៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចង់ជ្រាបច្បាស់ សូមអានលិខិតខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]