សង្គម៖ កញ្ញា ទិត្យ ម៉ារីណែត កញ្ញា​ ស៊ីវ គីមលី និងកញ្ញា​ ណោង ជាលីណា​ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញនុយក្លេអ៊ែរស៊ីវិល ប្រកបដោយជោគជ័យពីប្រទេសរុស្ស៊ី។

ក្នុងនាមជាបញ្ញវន្តស្រ្តីខ្មែរក៏ពិតមែន ប៉ុន្តែកូនខ្មែរទាំងបីរូបនេះ ពិតជាបានធ្វើឲ្យប្រទេសជាតិមានមោទកភាពចំពោះខ្លួន តាមរយៈការសិក្សាដ៏ខ្ពង់ខ្ពស់ ដែលជាផ្នែកមួយជួយលើកមុខមាត់ប្រទេសជាតិ ក៏ដូចជាចូលរួមអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយនិរន្តរភាព។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត បញ្ញវន្តទាំង៣រូបនេះ​​ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញនុយក្លេអ៊ែរស៊ីវិល ពីសាកលវិទ្យាល័យលំដាប់កំពូលពីប្រទេសរុស្ស៊ី និងជានិស្សិតដែលបានបញ្ចប់ការសិក្សាជំនាន់ទី​២ នៃគម្រោងអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឈានទៅសម្រេចបានការអភិវឌ្ឍវិស័យថាមពលនុយក្លេអ៊ែរ នៅកម្ពុជានាពេលខាងមុខ។ នេះពិតជា ការខិតខំប្រឹងប្រែងដ៏ពិតប្រាកដរបស់កូនខ្មែរ ជូនប្រទេសជាតិ៕

ប្រភព៖ Ministry of Women's Affairs of Cambodia 

សូមទស្សនារូភាពដូចខាងក្រោម៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]