ភ្នំពេញ៖ Foodpanda ដែលជាក្រុមហ៊ុនដ៏ធំមួយ ឈានមុខគេលើសេវាដឹកជញ្ជូនម្ហូបអាហារ និងទំនិញប្រើប្រាស់ប្រចាំថ្ងៃជាច្រើនមុខ។ ថ្មីៗនេះ foodpanda បានបង្កើតកម្មវិធីឈ្នះរង្វាន់ដ៏ធំប្រចាំឆ្នាំ២០២៣ ជាមួយឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ ដោយធ្វើឡើងក្នុងរយៈពេល ៣ខែ ចាប់ផ្ដើមពីថ្ងៃទី ០៨ ខែសីហានេះ រហូតដល់ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៣។ កម្មវិធីឈ្នះរង្វាន់ដ៏អស្ចារ្យនេះធ្វើឡើងក្នុងគោលបំណង ដើម្បីលើកទឹកចិត្តជាពិសេសដល់អតិថិជនទាំងអស់ ដែលបានគាំទ្រ និងជឿជាក់លើ foodpanda ក្នុងពេលកន្លងមក។
ក្នុងអំឡុងពេលនៃកម្មវិធីឈ្នះរង្វាន់នេះ អតិថិជនទាំងអស់ដែលកម៉្មង់ម្ហូបអាហារ ទំនិញ ឬផលិតផលផ្សេងៗ នឹងមានឱកាសឈ្នះរង្វាន់ជាច្រើន ដោយមិនមានកំណត់ថ្លៃចំណាយក្នុងការកុម្ម៉ង់ឡើយ។ ដូចនេះ បើលោកអ្នកធ្វើការកម៉្មង់នៅលើ foodpanda កាន់តែច្រើន នឹងមានឱកាសឈ្នះរង្វាន់កាន់តែច្រើនដូចគ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរង្វាន់ទាំងអស់ដែលមានក្នុងកម្មវិធីឈ្នះរង្វាន់នេះមានដូចជា៖
១. រង្វាន់ប្រចាំសប្ដាហ៍សរុប៖
- ទូរទស្សន៍ Samsung 55 inches ចំនួន 12 រង្វាន់
- បាស JBL Partybox Encore Essential ចំនួន 12 រង្វាន់
- បាស JBL Partybox On-The-Go ចំនួន 12 រង្វាន់
- កាស JBL Over Ears ចំនួន 12 រង្វាន់
- បាស JBL Flip 6 ចំនួន 12 រង្វាន់
- កាសអត់ខ្សែ JBL Tune 230NC TWS ចំនួន 12 រង្វាន់
- តុក្កតា Pau-Pau ចំនួន 300 រង្វាន់។
២. រង្វាន់ប្រចាំខែសរុប៖
- ម៉ូតូ Yamaha QBIX ចំនួន 3 រង្វាន់
- ទូរស័ព្ទ iPhone 14 Pro Max 256GB ចំនួន 3 រង្វាន់
- កុំព្យូទ័រយួរដៃ MacBook Air ចំនួន 3 រង្វាន់។
៣. រង្វាន់ធំប្រចាំកម្មវិធី៖ រថយន្ត Toyota Raize 2023 ចំនួន 1 រង្វាន់។
ក្រុមហ៊ុន foodpanda នឹងធ្វើការចាប់ឆ្នោតផ្សងសំណាងជូនអតិថិជនជារៀងរាល់សប្ដាហ៍ និងរៀងរាល់ខែ ទៅតាមប្រភេទរង្វាន់នីមួយៗទៅតាមលក្ខខណ្ឌនៃការផ្ដល់ជូនរបស់ក្រុមហ៊ុន។ អ្នកឈ្នះរង្វាន់នីមួយៗប្រចាំសប្ដាហ៍ និងប្រចាំខែ នឹងត្រូវបានប្រកាសក្នុងហ្វេសប៊ុកផេក foodpanda ហើយអ្នកឈ្នះអាចមកបើករង្វាន់នៅការិយាល័យក្រុមហ៊ុន foodpanda ។
អ្វីដែលរឹតតែរំភើបនោះគឺ ក្រុមហ៊ុនក៏នឹងរៀបចំកម្មវិធីចាប់ឆ្នោតផ្សងសំណាងសម្រាប់រង្វាន់ធំបំផុត គឺរថយន្ត Toyota Raize 2023 ដ៏ទំនើប ថ្មីស្រឡាងផងដែរ ដែលនឹងធ្វើឡើងនៅអំឡុងពេលចុងបញ្ចប់នៃកម្មវិធីឈ្នះរង្វាន់នេះ។
សូមចូលទៅកាន់កម្មវិធី foodpanda និងធ្វើការកុម្ម៉ង់អាហារ ឬអ៊ីវ៉ាន់ដែលអ្នកត្រូវការ ដើម្បីមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទាំងនេះ។ លោកអ្នកក៏អាចទទួលបានព័ត៌មានបន្ថែមទាក់ទងនឹងកម្មវិធីចែករង្វាន់នេះផងដែរ ដោយធ្វើការតាមដានហ្វេសប៊ុក foodpanda ឬចូលទៅកាន់ https://www.foodpanda.com.kh/contents/LuckyDrawPromotion ជាការស្រេច។
គួរបញ្ជាក់ផងដែរថា foodpanda គឺជាក្រុមហ៊ុនបម្រើសេវាកជញ្ជូនម្ហូបអាហារ កុម្ម៉ង់ទៅយកផ្ទាល់ និងដឹកជញ្ជូនទំនិញ សំភារៈ ប្រើប្រាស់ប្រចាំថ្ងៃ ដែលផ្ដល់នូវសេវាកម្មរហ័សទាន់ចិត្តជាមួយតម្លៃដ៏សមរម្យ។ ដូចនេះហើយទើប foodpanda ជាក្រុមហ៊ុនដឹកជញ្ជូនដ៏ពេញនិយមសម្រាប់អ្នកប្រើប្រាស់ទូទៅ និងទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីអតិថិជនទាំងអស់គ្នា៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]