សម្រស់៖ ការថែរក្សាផ្ទៃមុខ ជារឿងសំខាន់មួយដែរសម្រាប់មនុស្សដែលស្រលាញ់ស​ម្រស់ខ្លួនឯង ដើម្បីឲ្យផ្ទៃមុខមានសុខភាពល្អ មានសភាពភ្លឺរលោង និងគ្មានមុនជាដើម។​ ប៉ុន្តែ បុគ្គលខ្លះប្រឈមនឹងការកើតមុនច្រើនជាងអ្នកដទៃ ដោយសារស្ថានភាពរបស់ស្បែកមានលក្ខណៈខុសៗគ្នា។

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាទូទៅការកើតមុនជារឿងធម្មតាទេរបស់មនុស្ស ព្រោះមុនលើផ្ទៃមុខកើតឡើងពីកត្តាច្រើនប្រភេទដូចជា មិនបានលាងសម្អាតមុខឲ្យស្អាត កត្តាចំណីអាហារ និងអ័រម៉ូនជាដើម។​ ថ្ងៃនេះ យើងសូមលើកយកប្រធានបទមួយ គឺការការពារមិនឲ្យកើតមុន ដែលមានវិធីសាស្ត្រងាយៗដូចខាងក្រោម៖

១. រក្សាផ្ទៃមុខខ្លួនឯងឲ្យស្អាតជានិច្ច

បើទោះបីអ្នកមាន ឬមិនមានមុន ក៏ដោយក៏ការលាងសម្អាតមុខជារៀងរាល់ថ្ងៃ អាចជួយសម្អាតផ្ទៃមុខរបស់អ្នកស្រស់ស្អាត គ្មានធូលី កម្ចាត់កោសិកាស្បែកងា..ប់ៗចេញ ព្រមទាំងលាងសម្អាតប្រេងចេញពីមុខផងដែរ។ ការលាងមុខត្រូវធ្វើឡើងមិនឲ្យលើសពី២ដងក្នុងមួយថ្ងៃទេ ហើយត្រូវប្រើប្រាស់ហ្វូមឬសាប៊ូសម្រាប់លាងមុខ មិនមែនយកសាប៊ូដុំដុសខ្លួនធម្មតាមកលាងមុខនោះឡើយ និងមិនត្រូវយកច្រាសឬវត្ថុរឹងៗផ្សេងៗមកដុសលើមុខដែរ គឺដុសឈ្លីម៉ាស្សាថ្នមៗជាមួយដៃរបស់យើង។​

រូបភាពតំណាង

២. ផ្ដល់សំណើមដល់ស្បែកមុខអ្នក

មិនថាអ្នកមានស្បែកស្ងួតឬអត់ទេ ការផ្ដល់សំំណើមដល់ស្បែកគឺពិតជាសំខាន់ណាស់។ សូមស្វែងរកគ្រីមឬឡេផ្ដល់សំណើមដែលមានពាក្យថា "noncomedogenic" ដែលមិនធ្វើឲ្យឡើងមុន។ គ្រីមផ្ដល់សំំណើមមានតាមប្រភេទស្បែកមុខផងដែរ ដូចជា ស្បែកខ្លាញ់ ស្បែកស្ងួត និងស្បែកចម្រុះ។​

៣. បើឡើងមុន ត្រូវប្រើផលិតផលបំបាត់មុន

បើសិនមានករណីមុនឡើងលើផ្ទៃមុខអ្នក សូមប្រញាប់ស្វែងរកផលិតផលបំបាត់មុនដែលមានជាតិ Benzoyl Peroxide, Salicylic Acid , Glycolic Acid និង Lactic Acid ជាដើម ប៉ុន្តែករណីខ្លះវាអាចធ្វើឲ្យស្បែកមុខរាងស្ងួត ដូច្នេះគួរបន្តក់ប្រើតែបន្តិចៗលើមុននោះបានហើយ។ បើអ្នកមានស្បែកងាយនឹងប្រតិកម្ម សូមប្រើប្រាស់ដោយការប្រុងប្រយ័ត្ននិងពិគ្រោះជាមួយពេទ្យសើស្បែកសិន។​

រូបភាពតំណាង

៤. កាត់បន្ថយការផាត់មុខ

ការផាត់មុខពិតជាធ្វើឲ្យកើតមុន ព្រោះគ្រឿងសម្អាងសុទ្ធតែមានសារធាតុជាច្រើនលាយបញ្ចូលគ្នា។ បើសិនជាអ្នកកំពុងឡើងមុន សូមចៀសវាងការផាត់មុខ ហើយបើសិនជាចៀសមិនផុត សូមប្រញាប់លាងមុខចេញបែបពីរតង់ (Double Cleansing) ដោយប្រើផលិតផលបែបក្រមួនជាដំបូង និងប្រើហ្វូមជាក្រោយដើម្បីប្រាកដថាលាងសម្អាតបានជ្រះ។ សូមជ្រើសរើសគ្រឿងសម្អាងដែលមានពាក្យ "noncomedogenic" ដែលមិនធ្វើឲ្យកើតមុនឡើយ។​

៥. កុំប្រើផលិតផលលើសក់ច្រើនពេក

ជាធម្មតា បើអ្នកទម្លាក់សក់ចុះមក សរសៃសក់អាចនឹងបាំងផ្ទៃមុខឬប៉ះជាមួយផ្ទៃមុខរបស់អ្នក ដូច្នេះហើយសូមមានការប្រុងប្រយ័ត្ន កុំលាបប្រេង ឬ ស្ព្រៃ នៅលើសក់របស់អ្នក ព្រោះកាលណាវាប៉ះនឹងផ្ទៃមុខគឺបណ្ដាលស្ទះរន្ធញើសលើផ្ទៃមុខ ធ្វើឲ្យកើតមុន។

៦. ហាមយកដៃប៉ះពាល់ផ្ទៃមុខអ្នក

ដៃរបស់យើងតោងទាមដោយមេរោគ ព្រោះចាប់កាន់របស់នេះរបស់នោះជាច្រើន ដូច្នេះសូមកុំយកដៃប៉ះឬអង្អែលផ្ទៃមុខ ព្រោះវាជាការចម្លាក់បាក់តេរី ហើយបើសិនអ្នកមានមុន សូមកុំប្រើដៃអង្អែលលើវា ឬញិចវាដោយដៃ ដោយវាអាចនឹងធ្វើឲ្យមានការឆ្លងមេរោគកាន់តែខ្លាំង។​

រូបភាពតំណាង

៧. កុំឈរហាលថ្ងៃយូរពេក

កាំរស្មីអ៊ុលត្រាវីយូឡេ របស់ព្រះអាទិត្យ អាចធ្វើឲ្យស្បែកមុខរបស់អ្នកឡើងក្រហម ហើយថ្នាំព្យាបាលមុនខ្លះក៏ធ្វើឲ្យស្បែកអ្នកប្រតិកម្មនឹងពន្លឺព្រះអាទិត្យ ដូច្នេះហើយសូមកុំឈរនៅក្រោមកម្ដៅថ្ងៃយូរពេក ជាពិសេសអំឡុងម៉ោង ១០ ព្រឹក ដល់ម៉ោង ៤ល្ងាច។ បើចេញទៅខាងក្រោម សូមពាក់មួកបិទបាំងផ្ទៃមុខឲ្យជិត និងតែងតែលាបក្រែមការពារកម្ដៅថ្ងៃមាន SPF ចាប់ពី ៣០ ឡើងទៅ។​

៨. មើលរបបអាហាររបស់អ្នក

ចៀសវាងឲ្យបានការញ៉ាំរបស់ផ្អាប់ ហើយងាកមកញ៉ាំអាហារដូចជា ផ្លែឈើ បន្លែ ជាដើម។ អាហារដែលមានជាតិស្ករខ្ពស់ក៏មិនល្អសម្រាប់ផ្ទៃមុខដែរ គឺអាចធ្វើឲ្យកើតមុន។​

៩. ហាត់ប្រាណជារៀងរាល់ថ្ងៃ

ការហាត់ប្រាណ បានដើរតួយ៉ាងសំខាន់ដោយមិនត្រឹមតែជួយកាយសម្បទា និងសុខភាពរាងកាយរបស់អ្នកទេ តែក៏ជួយដល់សុខភាពផ្ទៃមុខរបស់អ្នកដែរ ព្រោះការហាត់ប្រាណគឺដូចទៅនឹងការបញ្ចេញជាតិពុល ប៉ុន្តែពេលហាត់ប្រាណ សូមកុំពាក់មួក ឬយកអ្វីមកប៉ះនឹងផ្ទៃមុខ ហើយត្រូវងូតទឹកភ្លាមៗក្រោយហាត់ប្រាណរួច។​

រូបភាពតំណាង

១០. សម្រាកលំហែ

ការសម្រាកលំហែជាកត្ដាមួយដ៏សំខាន់ ដែលជួយឲ្យរាងកាយរបស់យើងបន្ធូរបន្ថយភាពតានតឹង។ កាលណាដែលយើងតប់ប្រមល់នោះ គឺអាចបណ្ដាលឲ្យផ្ទៃមុខឡើងមុន ដូច្នេះសូមរក្សាសុខភាពផ្លូវចិត្តរបស់អ្នកផង៕  

ប្រភព៖: webmd

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]