តៃវ៉ាន់៖ ថ្មីៗនេះ​ ស្រាប់តែមានព័ត៌មានបង្ហាញពី តារាសម្តែងស្រី Barbie Hsu ដែលបានប្តឹងអតីតស្វាមី ដែលជាអ្នកជំនួញល្បី លោក Wang Xiaofei ទៅតុលាការ ពីបទបង្ហាញព័ត៌មានផ្ទាល់ខ្លួនរបស់នាង ដូចជាការចំណាយលើកាតឥណទាន។

ក្នុងនោះដែរ យោងតាមប្រភព 163 បានបង្ហាញថា មេធាវីរបស់តារាស្រីរូបនេះ បានបង្ហាញខ្លួននៅការិយាល័យព្រះរាជអាជ្ញាស្រុក Taipei នៅរសៀលថ្ងៃទី ៧ ខែសីហា ខណៈដែល តារាស្រី Barbie Hsu មិនបានបង្ហាញវត្តមាននោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ យោងតាមប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ តារាស្រីរូបនេះ បានប្តឹង លោក Wang Xiaofei ចំពោះការបង្ហាញពីកិច្ចព្រមព្រៀងលែងលះរបស់នាង និងបញ្ជីទិញទំនិញតាមកាតឥណទាន កាលពីឆ្នាំមុន។ លើសពីនេះ អតីតស្វាមីរបស់តារាស្រីរូបនេះ ក៏បានបង្ហាញអាស័យដ្ឋាន និងព័ត៌មានគណនីរបស់នាង ទៀតផង។ ដូច្នេះហើយ បណ្ដឹងមួយ​នេះ ក៏​ត្រូវ​បាន​ដាក់​នៅ​ដើម​ឆ្នាំ ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Barbie Hsu 
Wang Xiaofei
Barbie Hsu និងអតីតស្វាមី
Barbie Hsu និងអតីតស្វាមី
Barbie Hsu និងអតីតស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]