កម្សាន្ត៖ ជាការពិតណាស់ ក្រុមចម្រៀង K-Pop ដ៏ល្បីល្បាញ មានហ្វេនគាំទ្រជាច្រើនជុំវិញពិភពលោក BLACKPINK ហាក់មិនមានសកម្មភាពជាក្រុមទៀតនោះទេ ក្រៅពីធ្វើខនសឺត។ ជាពិសេស សមាជិកម្នាក់ៗហាក់មមាញឹកនឹងកិច្ចការងាររៀងៗខ្លួនគួរឲ្យកត់សម្គាល់។
អ្វីដែលធ្វើឲ្យហ្វេនព្រួយបារម្ភនោះគឺ ដល់ថ្ងៃផុតកុងត្រាហើយ ដែលត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ នេះតែម្ដង ហើយវាក៏ជាថ្ងៃគម្រប់ខួប ៧ឆ្នាំ នៃការ Debut របស់ BLACKPINK ផងដែរ។ ដោយឡែក ពួកយើងនៅមិនទាន់មានដំណឹងរឿងការបន្ដកុងត្រាជាមួយផលិតកម្មនៅឡើយនោះទេ។
មិនតែប៉ុណ្ណោះ បើយោងតាមសារព័ត៌មាន Soompi បានឲ្យដឹងថា មុនពេលផុតកំណត់នៃកិច្ចសន្យា YG បានពិភាក្សាជាមួយសមាជិកទាំង ៤នាក់ ប៉ុន្តែនៅតែមិនអាចឈានដល់កិច្ចព្រមព្រៀង។ ខណៈពេលដែលសមាជិក Lisa មានភាគរយខ្ពស់ ដែលនាងនឹងចាកចេញពីក្រុម ហើយក្លាយជាតារាចម្រៀងទោលវិញ។
លើសពីនោះ YG បាននឹងកំពុងពិចារណាបន្តកិច្ចសន្យា ខណៈពេលដែលកំពុងសម្របសម្រួលព័ត៌មានលម្អិតជាមួយសមាជិកទាំងបី និងឪពុកម្តាយរបស់ពួកគេ។ ទោះបីយ៉ាងណាក៏ដោយ ក៏ YG នៅតែរក្សាសិទ្ធិដោយនិយាយថា ពួកគេនឹងព្យាយាមយ៉ាងណាដើម្បីបន្ដកុងត្រា៕
ប្រភព៖ Soompi
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]